នីហ្សេរីយ៉ា៖ ការធ្វើកូដកម្មនៅទូទាំងប្រទេស ដែលបានអំពាវនាវដោយសហជីពការងាររបស់ប្រទេសនីហ្សេរីយ៉ា ដើម្បីធ្វើការតវ៉ា ប្រឆាំងការដកចេញការផ្តល់ការឧបត្ថមធនប្រេង និងទាមទាប្រាក់ឈ្នួលអប្បរមាថ្មី ដែលត្រូវបានដកចេញចំពោះការចាប់ផ្តើមយឺតយ៉ាវ កាលពីថ្ងៃពីថ្ងៃពុធខណៈអាជីវកម្មភាគច្រើននៅតែបើកទ្វារ ទោះបីជាចរាចរណ៍មានការកាត់បន្ថយនៅចំណុចមួយចំនួនក៍ដោយ។ ចាប់តាំងពីការស្បថចូលកាន់តំណែងកាលពីថ្ងៃទី២៩ ខែ ឧសភា ប្រធានាធិបតីលោក Bola Tinubu បានចាប់ផ្តើមកំណែទម្រង់ដ៏ក្លៀវក្លាបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយបោះបង់ប្រជាប្រិយភាព ប៉ុន្តែមានការឧបត្ថមធន មានតម្លៃថ្លៃ ដែលបានចំណាយ១០ពាន់លានដុល្លារកាលពីឆ្នាំមុន និងបន្ធូរបន្ថយរបបប្តូរប្រាក់បរទេស។
ខណៈកំណែទម្រង់ត្រូវបានស្វាគមន៍ដោយក្រុមអ្នកវិនិយោគ សហជីពជាច្រើននិយាយថា ពួកគេបាននាំទៅរកការកើនឡើងការចំណាយលើជីវភាពប្រចាំថ្ងៃ នៅពេលដែលពលរដ្ឋនីហ្សេរីយ៉ាបានទប់ទល់រួចទៅហើយជាមួយអតិផរណាកើនឡើងខ្ពស់ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ។ ក្រុមអ្នកតវ៉ាកំពុងកាន់ផ្ទាំងប្រកាសរាប់រយនាក់ ដឹកនាំដោយមេដឹកនាំសហជីព បានបានចេញដើរធ្វើបាតុកម្មនៅក្នុងរដ្ឋធានី Abuja និងរដ្ឋ Bayelsa ដែលផលិតប្រេង ជាកន្លែងដែលមន្ត្រីសហជីព បានផ្តល់ញ្ញតិទៅកាន់រដ្ឋាភិបាលរដ្ឋ ដោយលម្អិតពីការលំបាករបស់ពួកគេ។ ក្រុមអ្នកតវ៉ា បានដើរក្បួននៅទីក្រុងKano និងទីក្រុង Kaduna នៅភាគខាងជើង។ សភាការងាររប្រទេសនីហ្សេរីយ៉ា និយាយថា ការបញ្ចប់ការឧបត្ថមធនប្រេងឥន្ធនៈ កំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រយ៉ាងខ្លាំង។ សហជីពជាច្រើន និយាយថា កូដកម្មនឹងមានរយៈពេល១សប្តាហ៍ ប៉ុន្តែពួកគេអាចព្យាយាមគាំទ្រដល់ការតវ៉ាខណៈមនុស្សរាប់លាននាក់ត្រូវបានជួល ក្នុងវិស័យសេដ្ឋកិច្ចក្រៅផ្លូវការធំៗ គ្មានអ្នកតំណាងសហជីព៕
