ក្រុមគ្រួសារជនរងគ្រោះធូរស្រាលក្នុងចិត្ត បន្ទាប់ពីឃាតក បាញ់ប្រហារនៅវិហារ ក្នុងក្រុង Pittsburgh ត្រូវបានកាត់ទោសប្រហារជីវិត

2023/08/03 02:02:24 pm        81

អាមេរិក៖ គ្រួសារជនរងគ្រោះនៃការបាញ់ប្រហារនៅវិហារសាសនារបស់ជនជាតិជ្វីហ្វ នៅទីក្រុង Pittsburgh សហរដ្ឋអាមេរិក ក៏ដូចជាអ្នកនៅរស់រានមានជីវិត បានសម្តែងការធូរស្រាលក្នុងចិត្ត កាលពីថ្ងៃពុធ (ទី២ ខែសីហា) បន្ទាប់ពីបុរស ដែលទទួលខុសត្រូវក្នុងហេតុការណ៍នោះ ត្រូវបានកាត់ទោសប្រហារជីវិត ដោយគណៈវិនិច្ឆ័យសហព័ន្ធ។

គណៈវិនិច្ឆ័យបានបោះឆ្នោតកាត់ទោសប្រហារជីវិតលោក Robert Bowers ពីបទសម្លាប់អ្នកចូលវវិហារថ្វាយបង្គំ ១១នាក់ នៅវិហារជនជាតិជ្វីហ្វ Tree of Life របស់ទីក្រុង Pittsburgh ក្នុងឆ្នាំ២០១៨ ដែលជាការវាយប្រហារសម្លាប់មនុស្សស្លាប់ច្រើនបំផុត ប្រឆាំងនឹងពួកជ្វីហ្វ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

កាលពីខែមិថុនា គណៈវិនិច្ឆ័យបានរកឃើញថា លោក Bowers វ័យ ៥០ឆ្នាំ មានពិរុទ្ធពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើមសហព័ន្ធរាប់សិបករណី នៅក្នុងការកាត់ក្តី ដែលធ្វើឡើងនៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ក្នុងទីក្រុង Pittsburgh ភាគខាងលិចរដ្ឋ Pennsylvania (ផិនស៊ីវេនៀ)។ លោក Bowers ត្រូវបានកាត់ទោសពីបទលើ្មសចំនួន ៦៣ករណី ក្នុងនោះរួមទាំង ១១ករណី ពីបទរារាំងការគោរពជំនឿសាសនាដោយសេរី រហូតបណ្តាលឲ្យមានអ្នកបាត់បង់ជិវិត។

ការសម្រេចរបស់គណៈវិនិច្ឆ័យ កាលពីថ្ងៃពុធនេះ គឺជាលើកទី១ហើយ ដែលរដ្ឋអាជ្ញាសហព័ន្ធ បានប្រឹងប្រែងដោយជោគជ័យ ដើម្បីទទួលបានការសម្រេចកាត់ទោសប្រហារជីវិត គិតចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលមកពីគណបក្សប្រជាធិបតេយ្យ បានចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២០៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am