អាមេរិក៖មន្ត្រីទីក្រុងញូវយ៉ក បានស្នើសុំរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ ឲ្យជួយគាំទ្រប្រព័ន្ធទីជម្រករបស់ខ្លួន ដែលកំពុងមានច្រើនលើសលប់នូវលំហូរជនអន្តោប្រវសេន៍ ដែលភាគច្រើនមកពីបណ្តាប្រទេសអាមេរិកឡាទីន។
រដ្ឋនានាដឹកនាំដោយគណបក្សសាធារណៈរដ្ឋ ដូចជារដ្ឋ តិចសាស់ និងអារីហ្សូណា កំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍តាមរថយន្តក្រុងទៅកាន់ទីក្រុងញូវយ៉ង និងទីក្រុងដ៍ទៃទៀត ក្នុងការតវ៉ាចំពោះគោលនយោបាយអន្តោប្រវរេសន៍របស់រដ្ឋបាលប្រធានាធិបតីលោក Joe Biden។
ជនអន្តោប្រវេសន៍ជាង ១០០នាក់ កំពុងដេកនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងញូវយ៉ក ដោយកំពុងរង់ចាំគេផ្តល់កន្លែងស្នាក់នៅ។ មន្ត្រីទីក្រុងម្នាក់ បានប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃពុធថា ពុំមានបន្ទប់នៅសល់នោះទេ។
មន្ត្រីនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនច្រើនជាង៩៥.០០០ នាក់ បានចូលមកទីក្រុងនេះ ចាប់តាំងពីនិទាឃរដូវឆ្នាំមុន ដោយ១៤.០០០នាក់ក្នុងចំណោមពួកគេ បានមកដល់កាលពីខែមុនតែមួយខែ។ ទីក្រុងញូវយ៉ក បានអំពាវដល់ទីក្រុងដែលផ្តល់ទីជម្រកសម្រាប់ចំណាត់ការរបស់ខ្លួនដែលធានាបានទីជម្រកដល់នណាម្នាក់ដែលត្រូវការវា៕

