អំពើហិង្សាសហគមន៍ដ៏គ្រោះថ្នាក់ បានផ្ទុះឡើងនៅឥណ្ឌា មួយខែ មុនកិច្ចប្រជុំមេដឹកនាំពិភពលោក

2023/08/03 09:21:18 pm        233

ឥណ្ឌា៖ ការផ្ទុះឡើងនៃអំពើហិង្សានៅទីកន្លែងផ្សេងៗគ្នា ក្នុងសប្តាហ៍នេះ ក្នុងនោះរួមទាំងការចោទប្រកាន់ ជុំវិញការបាញ់សម្លាប់បុរសម៉ូស្លីម៣នាក់ដោយមន្រ្តីនគរបាល នៅលើរថភ្លើងមួយ បានបង្ហាញឲ្យឃើញពីការប្រេះឆាខ្លាំងឡើងៗ ក្នុងសហគមន៍ នៅប្រទេសឥណ្ឌា ដែលការទាស់ទែងនេះ កើតឡើងប៉ុន្មានសប្តាហ៍ មុនពេលកិច្ចស្វាគមន៍មេដឹកនាំក្រុមប្រទេសទាំង ២០ (G20) មាននៅរដ្ឋធានីរបស់ប្រទេស។

អំពើហិង្សា បានផ្ទុះឡើងនៅភាគខាងជើងនៃរដ្ឋ Harayana កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បន្ទាប់ពីអង្គការហិណ្ឌូស្តាំនិយមមួយ ដែលបានដឹកនាំព្យុហយាត្រាសាសនា នៅតំបន់ Nuh ដែលភាគច្រើនសម្បូរអ្នកកាន់សាសនាម៉ូស្លីម។

ការប៉ះទង្គិចគ្នានោះ បានរីករាលដាលដល់តំបន់មួយចំនួន ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងទីក្រុង Gurugram ឬគេស្គាល់ឈ្មោះថា «Gurgaon»(ហ្គួហ្កោន) ជាទីដែលមនុស្សជាង១,៥លាននាក់ រស់នៅ និងជាទីតាំងរបស់ក្រុមហ៊ុនសកលរាប់រយ ដោយក្រុមមនុស្សបង្កហិង្សាទាំងនោះ ភាគច្រើនបានកំណត់គោលដៅលើទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ពួកម៉ូស្លីម ដោយដុតបំផ្លាញអគារ ព្រមទាំងវាយកម្ទេចហាង និងភោជនីយដ្ឋាននានា។

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ ក្នុងនោះរួមទាំងនគរបាល ២នាក់ និងបព្វជិតម្នាក់ នៅខាងក្នុងវិហារអ៊ីស្លាម ដែលត្រូវបានដុត ហើយមនុស្សជាង ១១០នាក់ ត្រូវបានចាប់ខ្លួន។ ទីប្រឹក្សាតំបន់របស់ទីក្រុង Gurugram បានជំរុញឲ្យអ្នកស្រុក ស្នាក់នៅតែក្នុងផ្ទះ និងបានបញ្ជាឲ្យបិទវិទ្យាស្ថានអប់រំឯកជន និងការិយាល័យរដ្ឋបាលមួយចំនួន៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm