អាមេរិក៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃពុធ (ទី២ ខែសីហា) ថា មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណទទួលបន្ទុកតំបន់អាស៊ី បានពិភាក្សាជាមួយមន្ត្រីម្នាក់មកពីក្រសួងការបរទេសរបស់ប្រទេសចិន នៅក្នុងការសន្ទនាកម្រិតខ្ពស់ដ៏កម្រមួយរវាងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់អាមេរិក និងចិន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ឧបការីរដ្ឋមន្ត្រីការពារជាតិលោក Ely Ratner និង លោកនាយក Yang Tao (យ៉ាង ថាវ) បានពិភាក្សាអំពីទំនាក់ទំនងការពារជាតិសហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិតចិន (PRC)ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់។
លោកបាននិយាយសំដៅទៅឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Ely Ratner និងអគ្គនាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេសអាមេរិកខាងជើង និងមហាសមុទ្រលោក Yang Tao របស់សាធារណរដ្ឋប្រជាមានិតចិន។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«លោកឧបការីរូបនេះ ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តជាបន្តរបស់ក្រសួងក្នុងការរក្សាបាននូវចក្របើកចំហនៃការប្រាស្រ័យទាក់ទងរវាងយោធានិងយោធារបស់សហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន៕

