សេណេហ្គាល់៖ កាលពីថ្ងៃពុធ (២ សីហា) ក្រុមអាជ្ញាធរសេណេហ្គាល់បានបិទការចូលប្រើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដោយពង្រីកការបង្ក្រាបលើក្រុមប្រឆាំងជាច្រើនថ្ងៃ បន្ទាប់ពីពួកគេបានរំលាយគណបក្សប្រឆាំងដ៏ធំរបស់ប្រទេស ហើយចាប់ឃុំខ្លួនមេដឹកនាំរបស់បក្សប្រឆាំងមួយនេះ។
ការដណ្តើមអំណាចរវាងមេដឹកនាំគណបក្ស Pastef លោក Ousmane Sonko និងប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានបង្កឲ្យមានបាតុកម្មហិង្សាកាលពីថ្ងៃចន្ទ និងបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសសេណេហ្គាល់ ថាជាប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពបំផុតនៅអាហ្វ្រិកខាងលិច។
តំបន់នេះបានឃើញរលកនៃរដ្ឋប្រហារយោធាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ រួមទាំងមួយសប្តាហ៍មុនក្នុងប្រទេសនីហ្សេផងដែរ។
ប្រទេសសេណេហ្គាល់បានរំលាយគណបក្ស Pastef និងរឹតបន្តឹងការចូលប្រើសេវាអ៊ីនធឺណិតកាលពីថ្ងៃចន្ទ ដោយលើកឡើងពីការគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេស។
រដ្ឋមន្ត្រីទំនាក់ទំនងរបស់ប្រទេសនេះ បានប្រើយុត្តិកម្មស្រដៀងគ្នាដើម្បីទប់ស្កាត់ទៅលើកម្មវិធីវីដេអូកម្សាន្ត TikTok ផងដែរ៕

