វីរបុរសបាល់ទាត់អ៊ីតាលីអ្នកចាំទី Gianluigi Buffon ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៤៥ ឆ្នាំ

2023/08/03 09:52:51 pm        352

អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះជយលាភី World Cup, Gianluigi Buffon បានសំរេចចិត្តចូលនិវត្តន៍ ពីអាជីពបាល់ទាត់ហើយនៅក្នុងវ័យ ៤៥ ឆ្នាំ។

ការប្រកាសចូលនិវត្តន៍របស់ Buffon ធ្វើឡើងនៅលើបណ្តាញសង្គម និងបានអរគុណអ្នកគាំទ្រគ្រប់ទិសទីចំពោះអាជីពបាល់ទាត់រយៈពេល ២៨ ឆ្នាំ ដែលធ្លាប់លើកពាន World Cup 2006 ពានអ៊ីតាលី Serie A ដប់លើកជាមួយ Juventus និងបារាំង Ligue1 មួយលើកជាមួយ Paris Saint Germain។

Buffon បានសំរេចចិត្តចូលនិវត្តន៍ជាមួយក្លិបបាល់ទាត់ Parma ដែលគេចាប់ផ្តើមអាជីពនៅឆ្នាំ ១៩៩៥ និងបញ្ចប់នៅទីនេះដដែល។

Buffon ដែលមានកិច្ចសន្យាជាមួយ Parma ដល់ឆ្នាំ ២០២៤ នោះ បង្ហាញខ្លួនបាន ១៩ លើករដូវកាលមុន ខណៈរដូវកាលរបស់គេមានការរំខានដោយសាររបួស។

រំលឹកថា Gianluigi Buffon ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Parma និងបានចូលលេងក្រុមធំ Parma នៅ Serie A នៅឆ្នាំ ១៩៩៥ មុនពេលផ្លាស់ទៅកាន់សេះបង្កង់ Juventus នៅឆ្នាំ ២០០១ ក្នុងតម្លៃ ៣២.៦ លានផោន ដែលជាតម្លៃផ្ទេរអ្នកចាំទីខ្ពស់បំផុតនៅពេលនោះ។

Buffon បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួននៅទីក្រុង Turin ដោយបានបង្ហាញខ្លួនសរុប ៦៥៧ ប្រកួតនៅលីគកំពូលអ៊ីតាលី និងជាអ្នកចាំទីដែលបង្ហាញខ្លួនបានច្រើនបំផុតឱ្យក្រុមជម្រើសជាតិអ៊ីតាលីសរុប ១៧៦ ប្រកួត។

Buffon បានសំរេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឆ្នាំ ២០១៨ បន្ទាប់ពីអ៊ីតាលីខកខានមិនបានចូលលេង World Cup នៅឆ្នាំនោះ។

សមិទ្ធផលអស្ចារ្យបំផុតរបស់ Buffon គឺជាជួយអ៊ីតាលីឈ្នះជើងឯកពិភពលោកនៅឆ្នាំ ២០០៦ នៅលើទឹកដី អាល្លឺម៉ង់ក្រោយឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ៥-៣៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        73
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        316
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm