លោកជំទាវ ពេជ ចន្ទមុន្នី ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច

2023/08/03 11:01:25 pm        86

ភ្នំពេញ ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច។ 

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលលោកតាលោកយាយចំនួន៨១នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានផ្តល់អំណោយជាសំលៀកបំពាក់ សារ៉ុង គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់លោកតាលោកយាយប្រើប្រាស់ទៅតាមតម្រូវការនានា។ 

ក្នុងឱកាសជួបសំណេះសំណាលលើកទី៤ នៅអង្គការមូលនិធិកុមារកម្ពុជានោះ លោកជំទាវ បានពានាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរទាំងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។ 

លោកជំទាវ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែមានការគិតគូរខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ថ តាមរយៈការសាងសង់ផ្លូវឲ្យកាន់តែប្រសើរជាងមុខ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ លោកជំទាវ មានប្រសាសន៍ទៀតថា ពីមួយអាណ្ណត្តិទៅមួយអាណ្ណត្តិរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់សុខុមាលភាពមនុស្សចាស់ជានិច្ច តាមរយៈកម្មវិធីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងកម្មវិធីមនុស្សធម៌របស់សប្បុរសជនជាដើម។ 

លោកយាយពីររូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់នូវអំណោយនាពេលខ្លះ ដើម្បីសម្រាលការលំបាក ក៏ដូចជាការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខិតជិតមកដល់។ 

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈអង្គការមូលនិធិកុមារកម្ពុជា (CCF) ពិតជាបានរួចំណែកដ៏ច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារកម្ពុជាច្រើននាក់ ដែលត្រូវបានបោះបង់ ឬគ្មានទីរំពឹង។ 

លោកជំទាវ បានសំណូមពរដល់លោកតាលោកយាយ ត្រូវថែទាំសុខភាពឲ្យបានល្អបំផុត ដើម្បីបន្តឃើញនូវការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm