ក្លិប​ទាំងអស់​សុទ្ធតែ​បាន​ត្រៀម​រួចរាល់ និង​ទន្ទឹង​រង់ចាំ​ការប្រកួត​លី​គ​កំពូល​ចូល​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ​

2021/05/21 05:31:46 pm        185

បាល់ទាត់៖ ការប្រកួត​កីឡាបាល់ទាត់​ជម្រើស​ជើងឯក​ជាតិ ២០២១ រឺ​មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​ន​លី​គ សប្ដាហ៍​នេះ​លេង​បង្គ្រប់​សប្ដាហ៍​ទី​៣ ដែល​សរុប​ទាំងអស់​មាន​ប្រាំ​ប្រកួត ខណៈ​មួយ​ប្រកួត​ដំបូង​នៃ​សប្តាហ៍​នេះ​បាន​បញ្ចប់​ការប្រកួត ដោយ​អាស៊ី​អឺរ៉ុប​ចាញ់​កង​យោធពល​ខេមរភូមិន្ទ ១​ទល់នឹង​២ ​កាលពី​ខែ​មិនា​កន្លងទៅ​។​

​ថ្ងៃ​សៅរ៍​នេះ ក្លិប​បាល់ទាត់​មកពី​ខេត្តស្វាយរៀង​ព្រះខ័ន​រាជ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Prince ដើម្បី​ជួប​ជាមួយ​ម្ចាស់​ពានរង្វាន់​សម្តេច​តេ​ជោ ២០២០ វិសាខា​។ ប្រកួត​នេះ​លេង​នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល ហើយ​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ BTV News។​ ​ក្លិប​ជើងឯក​រងព្រះខ័ន​រាជ​ស្វាយរៀង បានបញ្ចប់​បី​ប្រកួត​ហើយឈ្នះ​ទាំងបី ឈ្នះ​អគ្គិសនី​កម្ពុជា ៦​ទល់នឹង​១, ឈ្នះ​ណា​ហ្កា​វើ​លដ៍ ៣​ទល់នឹង​១ និង​វាយបក​តាម​ពីក្រោយ​ឈ្នះ​អាស៊ី​អឺរ៉ុប ៤​ទល់នឹង​៣​ ក្រៅ​ដី​។ ពេលនេះ​ព្រះខ័ន​រាជឈរ​នៅ​ចំណាត់​លេខ​២ ​ក្នុង​តារាង​ជើងឯក​។ ​កីឡាករ​ប្រាក់ មុន្នី ឧ​ត្ត​ម និង​កីឡាករ ​ជា ណា​ង បាន​ប្រាប់ឱ្យដឹង​ស្រដៀង​គ្នា​ថា រូបគេ​ពិតជា​សប្បាយចិត្ត និង​ទន្ទឹងរង់ចាំ​ការប្រកួត​មកដល់​។ សម្រាប់​ការប្រកួត​ជាមួយ​វិសាខា កីឡាក​រូបនេះគិត​ថា​ជាការ​ប្រកួត​ដ៏​សំខាន់ និង​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព​។​ ​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nester ប្រាប់​ដែរ​ថា​ ពូក​យើង​ពិតជា​រីករាយ​ដែល​បាន​ត្រឡប់មកវិញ និង​មិនអាច​ទន្ទឹងរង់ចាំ​ការប្រកួត​ដំបូង​របស់​យើង​ថ្ងៃទី​២២ ខែឧសភា​ជាមួយ​វិសាខា​។ លោក​បន្តថា ​យើង​ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​ចុង​សប្តាហ៍​នេះ​។ តែ​មិន​សប្បាយចិត្ត​ដែល​ការប្រកួត​លេង​នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល​។​

​វិសាខា​ទើប​ឆ្លងកាត់​ ២​ប្រកួតឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ មាន ២​ពិន្ទុក្រោយ​ស្មើ​ទាំងពីរ​ប្រកួត ស្មើ​កងយោធពល​ខេមរភូមិន្ទ ០​ទល់នឹង​០ និង​ស្មើ​នគរបាលជាតិ ១​ទល់នឹង​០ សប្តាហ៍​កន្លងទៅនេះ​។ ​កីឡាករ​ខ្សែប្រយុទ្ធ Macus Haber បញ្ជាក់ថា​ ចំពោះ​ការប្រកួត​ចុង​សប្តាហ៍​នេះ​មិនមាន​អ្វី​ខុសប្លែក​ពី​ការប្រកួត​រាល់ដង​ទេ ចំពោះមុខ​យើង​ចង់បាន​ជ័យជំនះ​។ ​​សូម​ជម្រាប​ជូន​​ថា ​៦​ប្រកួត​ចុងក្រោយ​ទាំង​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ និង​លី​គ​កំពូលគិត​ចាប់ពី​ឆ្នាំ​២០១៨ ​ដល់​២០២០ ព្រះខ័ន​រាជ​ស្វាយរៀងឈ្នះ ​៤​ដង និង​ស្មើ ​២​ដង​។ ​ថ្ងៃ​ជាមួយគ្នានេះដែរ ក្លិប​ជើង​ឯក​​លី​គ​កំពូល ​៦​សម័យ ភ្នំពេញ​ក្រោ​នបើកទ្វារ​ស្វាគមន៍​អ្នក​ចំណូល​ថ្មីព្រៃវែង វេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច និង​មានការ​ផ្សាយ​ផ្ទា​ល់ពី BTV News ដែរ​។ នេះ​ជា​លើកដំបូង​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា​ក្នុង​លី​គ​កំពូល ប៉ុន្តែ​រដូវ​កាល​មុន ព្រៃវែងឈ្នះ​ភ្នំពេញ​ក្រោ​ន ២​ទល់នឹង​៤ ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣ ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ថ្នាក់ជាតិ​។ ជំនួប​នេះ​ត្រូវបាន​អ្នកគាំទ្រ​បាល់ទាត់​ចាត់ទុកជា​ការប្រកួត​សង​សឹង​។​

​កីឡាករ​ប្រេ​ស៊ី​ល Matheus Silva បាន​លើកឡើងថា គេក៏ដូចជា​មិត្ត​រួម​ក្រុម​រីករាយ​ដែល​លី​គ​កំពូល​បន្ត​ការប្រកួត​វិញ និង​ចង់ឱ្យ​ការប្រកួត​មកដល់​ឆាប់ៗ។ ចំពោះ​ការប្រកួត​ជាមួយ​ព្រៃវែង កីឡាករ​ទាំងអស់​ស្ថិតក្នុង​ស្ថាន​ភាពល្អ រៀបចំ​បានល្អ ហើយ​សង្ឃឹមថា ​ធ្វើបាន​ល្អ​រាល់​ការប្រកួត​ទាំងអស់​ដើម្បី​ ៣​ពិន្ទុ​។​ ​ភ្នំពេញ​ក្រោ​ន​បាន​ដំណើរ​ ៣​ប្រកួត​ហើយ ឈ្នះ​ទាំង ៣​ប្រកួត​ដោយ​យកឈ្នះ​ក្លិប​សូល​ទី​ឡូ​អង្គរ ៧​ទល់នឹង​១, ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់នឹង​១ និង​ឈ្នះ​បឹងកេត ២​ទល់នឹង​១ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ​មាន ​៩​ពិន្ទុ​ដូច​ព្រះខ័ន​រាជ​ស្វាយរៀង​ដែរ​។ ចំនែក​ខេត្តព្រៃវែង ៣​ប្រកួត ស្មើ​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់នឹង​១, ចាញ់​គីរីវង់​សុខ​សែន​ជ័យ ០​ទល់នឹង​៣ និង​ថ្មី​នេះ​ឈ្នះ​សូល​ទី​ឡូ​អង្គរ ៦​ទល់នឹង​០​។​ ​នៅ​ទឹកដី SRU ខេត្តសៀមរាប​ថ្ងៃ​សៅរ៍​នេះដែរ ក្លិប​សូល​ទី​ឡូ​អង្គរត្រូវ​ទទួល​ក្លិប​មកពី​ខេត្តតាកែវ គីរីវង់​សុខ​សែន​ជ័យ ម៉ោង ៣​និង​៣០​នាទី​រសៀល​។ គ្រូបង្វឹក​គីរីវង់​បញ្ជាក់ថា ពូក​យើង​ពិតជា​រីករាយ​ដែល​ការប្រកួត​ត្រឡប់មកវិញ បន្ទាប់ពី​ផ្អាក​មួយរយៈ​។ លោក​បន្តថា ក្នុងនាម​ជា​គ្រូបង្វឹក​អ្វីដែល​កាន់តែ​រីករាយ​នោះ​ គឺកីឡាករ​ទាំងអស់​បាន​រក្សា​នូវ​កម្លាំង ស្មារតី និង​ត្រៀមលក្ខណៈ​បានល្អ​សម្រាប់​ប្រកួត​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​។​

​ឆ្លងកាត់ ​៤​ប្រកួត គីរីវង់​សុខ​សែន​ជ័យឈ្នះ ២​ប្រកួត និង​ចាញ់​ ២​ប្រកួត មាន ​៦​ពិន្ទុ​ក្នុងនោះ​ឈ្នះ​អាស៊ី​អឺរ៉ុប ៤​ទល់នឹង​២ និង​ឈ្នះ​ខេត្តព្រៃវែង ៣​ទល់នឹង​០ តែ​ចាញ់​ភ្នំពេញ​ក្រោ​ន ១​ទល់នឹង​២ និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ០​ទល់នឹង​២​។ ឯ​សូល​ទី​ឡូ​អង្គរ ៣​ប្រកួត​ចាញ់​ទាំង៣ ចាញ់ភ្នំពេញ​ក្រោ​ន កងយោធពល​ខេមរភូមិន្ទ និង​ចាញ់​ខេត្តព្រៃវែង​។ ៤​ប្រកួត​ចុងក្រោយ​ដែល​ក្រុម​ទាំងពីរ​ជួបគ្នា គីរីវង់​សុខ​សែន​ជ័យឈ្នះ​ពីរ​ប្រកួត ស្មើ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​។​ ​សម្រាប់​ការប្រកួទ​ថ្ងៃអាទិត្យ​នេះមាន ២​ប្រកួត​ក្នុងនោះ អង្គ​រថា​យ​ហ្គឺ​រត្រូវ​ស្វាគមន៍​អ្នកការពារ​តំណែង​ជើងឯក​បឹងកេត វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀលនៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប ខណៈដែល​នគរបាលជាតិទទួល​ណា​ហ្កា​វើ​ល នៅ​ទីលាន​ថ្មី​របស់ខ្លួន 7NG​។​ ​ពេលនេះ​អង្គ​រថា​យ​ហ្គឺ​រ​កំពូល​ឈរ​នៅ​កំពូល​តារាង​ជើងឯក​បាល់ទាត់​ជាតិ ៤​ប្រកួត​មាន ​១០​ពិន្ទុ ឈ្នះ​៣ និង​ស្មើ​១ ក្នុងនោះ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២​ទល់នឹង​០, ឈ្នះ​នគរបាលជាតិ ១​ទល់នឹង​០ និង​ឈ្នះ​កងយោធពល​ខេមរភូមិន្ទ ៣​ទល់នឹង​២ ខណៈ​ស្មើ​ខេត្តព្រៃវែង ១​ទល់នឹង​១​។ ​កីឡាករ ឡុង ភា​រ៉ាត់​ និយាយថា ការ​ត្រឡប់មក​ហាត់​វិញ​ក្នុង​សប្ដាហ៍​នេះ ពួកយើង​មាន​ភាពប្រសើរ​ច្រើនទាំង​កម្លាំង បច្ចេកទេស និង​ការយល់​ចិត្ត​គ្នា​ជាដើម ឥឡូវនេះ​ពួកយើង​កំពុងតែ​រៀបចំ និង​ត្រៀមខ្លួន​ឲ្យ​បានល្អ​បំផុតសម្រាប់​ការប្រកួត​ថ្ងៃទី២៣ នេះ​។​

​កីឡាករ​សញ្ជាតិ​ជប៉ុន Kosuke Uchida ក៏បាន​លើកឡើង​ដែរ​ថា​ គេ​ពិតជារីករាយ​ដែល​បាន​លេង​ទល់នឹង​ក្រុមបឹងកេតម្ដងទៀត ក្នុងនាម​ជា​កីឡាករ​របស់អង្គ​រថា​យ​ហ្គឺ​រ​។ វា​ប្រហែលជា​ការចាប់ផ្ដើម​មិនល្អ​របស់​ពួកគេ ប៉ុន្តែ​ជាការ​ពិតណាស់ ពួកគេ​នៅតែ​ជា​ក្រុម​ដ៏​ល្អ​មួយ​ដែល​គ្រប់គ្នា​តែង​ស្គាល់​។ ពួកយើង​កំពុង​ផ្ដោតលើ​ខ្លួន​យើង​ផ្ទាល់​នូវ​អ្វីដែល​ពួកយើង​ត្រូវធ្វើ ហើយ​ពួកយើង​រៀបចំ​បានល្អ​។​ ​កីឡាករ​រូបនេះ​បន្តថា យើង​ត្រូវតែ​លេង​ឲ្យ​អស់ពី​សម្ថ​ភាព​នៅលើ​ទីលាន ដើម្បី​ទទួល​ជ័យជម្នះ​។ ជា​ចុងក្រោយ​អរគុណ​ទៅដល់​អ្នក​គ្រប់គ្នា​ដែល​គាំទ្រ​ពួកយើង​។ ពួកយើង​ពិតជា​រីករាយ​ដែល​អាច​លេង​បាល់ទាត់​ ក្នុងស្ថានភាព​ដ៏​លំបាក​នេះ​បាន​។​ ​ចំនែក​ក្លិប​បឹងកេត ២​ប្រកួត​ដំបូង​លេង​មិនបាន​ល្អ​ទេ ដោយ​ភ្លាត់​ចាញ់​ក្លិប​ណា​ហ្កា​វើ​លដ៍ ០​ទល់នឹង​១ និង​ចាញ់​ភ្នំពេញ​ក្រោ​ន ១​ទល់នឹង​២ ក្នុង​ដី​។​ ​លោក គីម ភក្តី​ គ្រូបង្វឹក​បឹងកេតធ្លាប់​បញ្ជាក់ថា ទិសដៅ​យើង​គឺដាច់ខាត​ត្រូវតែ​ឈ្នះ​ការប្រកួត​ទាំងនេះ នេះ​ជា​អ្វីដែល​យើង​ត្រូវធ្វើ ហើយ​យើង​នឹង​ជំនះ​គ្រប់​ស្ថានភាព​ទាំងអស់ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​។​

​ប្រាំ​ប្រកួត​ចុងក្រោយ​គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ក្រុម​ទាំងពីរ​មានការ​ប្រកួត​ដ៏​ស្វិតស្វាញ​ស្មើគ្នា​ទាំងអស់ គ្មាន​អ្នកចាញ់ រឺ​អ្នកឈ្នះ​។​ ​ដោយឡែកក្លិប​ណា​ហ្កា​វើ​លដ៍ ៤​ប្រកួត ឈ្នះ​២ ស្មើ​១ និង​ចាញ់​១ មាន ៧​ពិន្ទុ ក្នុងនោះ​ឈ្នះ​បឹងកេត និង​អគ្គិសនី​កម្ពុជា និង​ស្មើ​កងយោធពល​ខេមរភូមិន្ទ ២​ទល់នឹង​២ ប៉ុន្តែ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់នឹង​៣​។ នគរបាលជាតិ ៤​ប្រកួត ទើបតែ​រកបាន​ ១ពិន្ទុ​ទេបន្ទាប់ពី​ស្មើ​វិសាខា ១​ទល់នឹង​១ ​កន្លងទៅនេះ ផ្ទុយទៅវិញ​ ៣​ប្រកួត​ចាញ់អគ្គិសនី​កម្ពុជា, អាស៊ី​អឺរ៉ុប និង​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​។ ប្រាំ​ប្រកួត​ចុងក្រោយ​គិត​ចាប់ពី​ឆ្នាំ​២០១៨ នគរបាលជាតិមិនដែល​ឈ្នះ​ណា​ហ្កា​វើ​លដ៍​ម្តងណា​ទេ​។​ ​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ក្នុង​ខែ​ឧសភា ដោយ​មិន​គិត​ការ​ប្រកួត​ចុង​សប្ដាហ៍​នេះ នៅសល់​ពីរ​ប្រកួត​ទៀត​ថ្ងៃ​ពុធ​ទី​២៦ ខែ​ឧសភា បង្គ្រប់​សប្ដាហ៍​ទី​៤ បន្ទាប់មក​នឹង​សម្រាក​រហូតដល់​ដើមខែ​កក្កដា ដោយសារ​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ខែ​មិថុនា ត្រូវ​លេង​ជម្រុះ​បាល់ទាត់​ពិភពលោក​ ៣​ប្រកួត​នៅ​សល់​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm