ពលរដ្ឋក្នុងតំបន់ នៅក្នុងស្រុក Nuh ប្រទេសឥណ្ឌាបានទទួលរងទុក្ខនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបម្រាមគោចរ ត្រូវបានដាក់នៅក្នុងតំបន់នេះ ដែលត្រូវបានរង្គោះរង្គើដោយការប៉ះទង្គិចរវាងពលរដ្ឋពលមូស្លីមនិងអ្នកកាន់សាសនាហិណ្ឌូ នៅដើមសប្តាហ៍នេះ។
ពលរដ្ឋបាននិយាយថា ពួកគេកំពុងប្រឈមមុខបញ្ហាជាច្រើនក្នុងការទិញទំនិញចាំបាច់ ខណៈមនុស្សភាគច្រើននៅបិទហាងរបស់ពួកគេ។
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនិយាយថា បម្រាមគោចរនឹងត្រូវបានបន្ធូរបន្ថយរយៈពេលពីរទៅ៣ម៉ោងសម្រាប់ឱកាសសមស្របរបស់ពលរដ្ឋក្នុងតំបន់នៅក្នុងស្រុក Nuh។
ទោះជាយ៉ាងណាបរិយាកាសនៃភាពតានតឹងបានកើតមាននៅក្នុងទីក្រុងជាកន្លែងដែលសន្តិសុខតឹងរ៉ឹង ត្រូវបានគេមើលឃើញដាក់ពង្រាយដើម្បីទប់ស្កាត់ឧបទ្ទវហេតុអំពើហិង្សាបន្ថែមទៀតណាមួយ។
អំពើហិង្សាបានផ្ទុះឡើងអំឡុងការដង្ហែរតាមសាសនាដោយអ្នកកាន់សាសនាហិណ្ឌូ នៅក្នុងស្រុក Nuh ដែលមានពលរដ្ឋមូស្លីមរស់នៅច្រើនកាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់រួមទំាងបុគ្គលិកនគរបាល២នាក់ ហើយមនុស្សប្រមាណ៦០នាក់រងរបួស។