
អង្គការកសិកម្មនិងស្បៀងរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនស៊ូដង់ជាង២០លាននាក់ ដែលមានចំនួនជាង ៤២ភាគរយ នៃចំនួនប្រជាជនសរុបរបស់ប្រទេស កំពុងជួបប្រទះកម្រិតខ្ពស់នៃអសន្តិសុខស្បៀងខ្លាំង។ យោងទៅតាមគម្រោងដំណាក់កាលសន្តិសុខស្បៀងដែលបានដាក់បញ្ចូលចុងក្រោយបំផុតបានឲ្យដឹងថា ប្រជាជនជាង២០,៣ លាននាក់ នៅទូទាំងប្រទេសស៊ូដង់ កំពុងជួបប្រទះកម្រិតខ្ពស់នៃអសន្តិសុខស្បៀងខ្លាំង នៅចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំនេះ ដោយមនុស្ស១៤លាននាក់ កំពុងប្រឈមវិបត្តិស្បៀងអាហារ ហើយ៦.៣លាននាក់ ស្ថិតក្នុងភាពអាសន្នស្បៀងអាហារធ្ងន់ធ្ងរ។ របាយការណ៍បានកំណត់ចំពោះការប្រកាសអាសន្នពីស្ថានភាពនេះចំពោះជម្លោះប្រដាប់អាវុធដែលនៅតែបន្តនៅក្នុងប្រទេសស៊ូដង់ រួមជាមួយការធ្លាក់ចុះសេដ្ឋកិច្ចជាបន្តបន្តបន្ទាប់ និងការជម្លៀសខ្លួនទ្រង់ទ្រាយធំ។
ជាពិសេសតំបន់រងផលប៉ះពាល់រួមទាំងរដ្ឋធានី Khartoum ព្រមទាំងទីក្រុង Darfur ភាគខាងលិច និងរដ្ឋKordofan ភាគខាងត្បូង។ ការរាយការណ៍បានបញ្ជាក់បន្ថែមថា ជម្លោះប្រដាប់អាវុធបានបណ្តាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរលើហេត្ថារចនាសម្ព័ន្ធសំខាន់ៗរួមទាំងអគារថែទាំសុខភាព សាលារៀន បណ្តាញអគ្គិសនី បណ្តាញទូរគមនាគមន៍ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹក។
បន្ថែមលើនេះ សកម្មភាពជាច្រើននៃក្រុមប្រដាប់អាវុធ រួមមានទាំងការចូលលួច ចោរកម្ម ដែលបានធ្វើឲ្យកាន់តែរីកធំកង្វះខាតនៃគ្រឿងប្រើប្រាស់ផ្សេងៗ រួមមានទាំងអាហារ។ ចាប់តាំងពីការផ្ទុះឡើងជម្លោះនៅថ្ងៃទី១៥ ខែមេសា ស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសនេះកំពុងធ្វើឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ កាលពីថ្ងៃអង្គារ បានបង្ហាញការព្រួយបារម្ភជុំវិញវិបត្តិកាន់តែរីកធំ ដែលបានផ្តល់របាយការណ៍ថា ចាប់តាំងពីការផ្ទុះឡើងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសស៊ូដង់ ពលរដ្ឋប្រមណ៣.០២លាននាក់ បានភៀសខ្លួននៅក្នុងប្រទេស ខណៈ ៩២៦.០០០នាក់ ស្វែងរកទីជ្រកកោននៅក្នុងប្រទេសជិតខាង។ ចំនួនសរុបនៃអ្នកភៀសខ្លួន មានចំនួនលើសពី ៣,៩៤លាននាក់។អង្គការនេះនិយាយថា បានចេញការព្រមានដោយនិយាយថា រដូវភ្លៀងបច្ចុប្បន្ន និងការគំរាមពីទឹកជំនន់ដែលនឹងខិតចូលមកដល់នៅក្នុងប្រទេសស៊ូដង់ អាចបន្ថែមភាំពស្មុគស្មាញដល់ស្ថានភាពមនុស្សធម៌ដែលងាយរងគ្រោះរួចទៅហើយ។