
ក្រុមអ្នកជំនាញអាកាសធាតុ និងក្រុមបុគ្គលិកសង្គ្រោះបន្ទាន់ នៅប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងការរំពឹងទុកនៃវិបត្តិចំហេះព្រៃធ្ងន់ធ្ងរមួយទៀត ដែលបង្កឡើងដោយការរួមបញ្ចូលគ្នានៃការឡើងកម្តៅផែនដី និងការរំពឹងទុកនូវការមកដល់នៃគំរូអាកាសធាតុEl Nino ។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា បន្ទាប់ពីភ្លៀងធ្លាក់រយៈពេល ៣ឆ្នាំ និងការកើនឡើងនៃព្រៃឈើច្រើនហួសប្រមាណ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងរលកកម្តៅដ៏យូរ ទំនងជាបង្កឲ្យមានចំហេះព្រៃក្នុងរដូវកាលដ៏គួរព្រួយបារម្ភមួយទៀត ដោយបានបន្ថែមថា សញ្ញាដំបូងៗ មិនធ្វើឲ្យមានការសប្បាយចិត្តឡើយ។
ប្រទេសអូស្ត្រាលី ព្រួយបារម្ភអំពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ ជាពិសេសជាមួយនឹងភាពមិនប្រក្រតីនៃអាកាសធាតុនាពេលថ្មីៗនេះ ដូចជារលកកម្តៅ ចំហេះព្រៃដ៏ធំ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏សាហាវ ដែលត្រូវបានគេសង្កេតនៅជុំវិញពិភពលោក។
កាលពីបីឆ្នាំមុន ប្រទេសនេះ ស្ថិតក្នុងការរួបរឹតនៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ខ្លួន ដែលមនុស្ស ៣៣ នាក់បានស្លាប់ នៅក្នុងចំហេះព្រៃនិងជាង៤០០នាក់ បានស្លាប់ ដោយសារការស្រូបផ្សែង។