ថៃ៖ ការបោះឆ្នោតសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃដែលរំពឹងទុកនៅថ្ងៃសុក្រ (៤ សីហា) នេះ ត្រូវបានពន្យារពេលម្តងទៀតបន្ទាប់ពីតុលាការបានពន្យារពេលការសម្រេចនៅក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងគណបក្សបោះជំហានទៅមុនដែលបានឈ្នះការបោះឆ្នោតសកលកាលពីខែឧសភា ដោយបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ថាតើពេលណាដែលរដ្ឋាភិបាលថ្មីអាចចូលកាន់តំណែងបាន។
តុលាការធម្មនុញ្ញកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណាថាតើត្រូវទទួលយកញត្តិពីអង្គភាពទទួលពាក្យបណ្តឹងពលរដ្ឋ ថាតើវាស្របតាមធម្មនុញ្ញដែរឬទេ ដែលសភារារាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល មិនឲ្យការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ជាលើកទីពីរនោះ។
គណបក្សបោះជំហានទៅមុខមួយនេះ ទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខមួយនៅក្នុងការបោះឆ្នោតសកលខែឧសភា ហើយបានប្រមូលផ្តុំគណបក្សចម្រុះចំនួន៨ មានអាសនៈចំនួន៣១២នៅក្នុងសភាជាន់ទាប ដែលមានសមាជិកចំនួន៥០០រូប។ ប៉ុន្តែសភាជួបការលំបាកក្នុងការទទួលយកនាយករដ្ឋមន្ត្រីថ្មី ដោយតម្រូវឱ្យមានការបោះឆ្នោតសំឡេងភាគច្រើនរួមជាមួយនឹងសមាជិកព្រឹទ្ធសភា២៥០រូប ដែលត្រូវបានតែងតាំងដោយអភិរក្សនិយម។
បន្ទាប់ពីលោក ភីថា ត្រូវបានរារាំងមិនឲ្យសំណើបេក្ខជននាយករដ្ឋមន្រ្តីលើកទីពីរនោះ ពាក្យបណ្តឹងជាច្រើនត្រូវបានដាក់ជូនអង្គភាពទទួលពាក្យបណ្តឹងពលរដ្ឋ ដោយអះអាងថា សកម្មភាពនេះបានបំពានរដ្ឋធម្មនុញ្ញ។ ពាក្យបណ្តឹងទាំងនោះ រួមមានមកពីពលរដ្ឋជាកលក្ខណៈឯកជន និងតំណាងរាស្ត្រមកពីគណបក្សលោក ភីថា។ នៅពេលដែលសំណុំរឿងនេះ ត្រូវបានដាក់ទៅតុលាការកាលពីសប្តាហ៍មុន សភាបានពន្យារពេលការបោះឆ្នោត ប៉ុន្តែបានកំណត់ពេលវាម្តងទៀតប៉ុន្មានថ្ងៃក្រោយមក ទោះបីជាតុលាការមិនទាន់សម្រេចក៏ដោយ៕

