លីគកំពូលកម្ពុជា ចាប់ផ្ដើមរដូវកាលថ្មីចុងសប្ដាហ៍នេះ ជាមួយក្ដីរំពឹង​ប្រកួតប្រជែងខ្ពស់

2023/08/04 05:19:29 pm        521

ការប្រកួតបាល់ទាត់ជម្រើសជើងឯក Cambodian Premier League 2023/2024 នឹង​ចាប់​ផ្ដើម​ការ​ប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះហើយ ដោយមានបេក្ខភាព ១០ក្រុមចូលរួម ខណៈ​មហាជន ពិសេសថ្នាក់ដឹកនាំក្លិបនីមួយៗ រំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង បើ​ធៀប​រដូវ​កាល​មុន។

គួរដឹងថា រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សម្រេច​ធ្វើ​កំណែ​ទម្រង់ ជាមួយការប្រកួតឆ្លងឆ្នាំលើកដំបូង ដើម្បីឲ្យស្របតាមបរិបថបាល់ទាត់ពិភពលោក ជា​មួយចំនួនក្រុម និងចំនួនប្រកួតច្រើនជាងមុន ព្រមទាំងលក្ខខណ្ឌពិសេសផ្សេងៗទៀត ដូច​ជា​ការ​បន្ថែម​កូតាកីឡាករអាស៊ានជាដើម ។

ទាំងអស់នេះ ត្រូវបានថ្នាក់ដឹកនាំក្លិបនីមួយៗ សម្ដែងការគាំទ្រ ហើយជឿជាក់ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែងកាន់តែខ្ពស់ សម្រាប់ក្រុមនីមួយៗ និងជាសករាជថ្មីមួយ ដែលគេជឿថា នឹ​ង​ជះ​ឥទ្ធិពល​វិជ្ជមានច្រើន សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ទាំងការ​អភិវឌ្ឍ​សមត្ថភាព​ធន​ធាន​កីឡាករ និងបង្កើនប្រជាប្រិយភាព ក្នុងតំបន់ និងលើឆាកអន្ដរជាតិផងដែរ ។

សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រូវប្រជែងពានរង្វាន់ Cambodian Premier League 2023​/​202​4 រួមមានក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៏, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់​សុខសែនជ័យ និងក្រុមទើបឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ និង​ព្រៃវែង​អេហ្វស៊ី ។

ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី១ ក្នុងសករាជថ្មី នៃលីគកំពូលកម្ពុជា នាចុងសប្ដាហ៍នេះ រួម​មាន​ថ្ងៃ​ទី​០៥ ខែសីហា មាន ២គូ រួមមានក្រុមព្រៃវែង ជួបណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តព្រៃវែង និង​វិសាខា ជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ លើកទឹកដីខ្លួន ។ ចំណែកថ្ងៃទី០៦ ខែសីហា មាន ៣គូ គឺ​ក្រុមកងយោធពលខេមរភូមិន្ទ ជួបព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់, ភ្នំពេញ​ក្រោន បើកទ្វារផ្ទះទទួលក្រុមនាគខៀវបឹងកេត និងក្រុមចំណូលថ្មី ISI ដង្កោសែនជ័យ ជួប​ក្រុម​ភ្ញៀវ​អង្គរថាយហ្គឺរ៕ អត្ថបទ៖ លី ឈុនឡា



 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm