មន្ត្រី​អាមេរិកនិយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​កសាង​កិច្ច​ព្រម​ព្រៀង​ជាមួយ​កូរ៉េខាងជើង​

2021/05/21 10:51:03 am        110

​អាមេរិក​៖ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក​និយាយ​ថា រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden មាន​ចេតនា​កសាង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ នៅ​សិង្ហ​បុរី ក្នុង​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​កូរ៉េខាងជើង​។​

​មន្ត្រី​រូប​នេះ​បាន​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​តាម ​Video កាលពី​ថ្ងៃ​ពុធ​។ រដ្ឋបាល​លោក ​Biden នៅ​ពេល​ថ្មីៗ​នេះ​បាន​បញ្ចប់​ការពិនិត្យ​ឡើងវិញ​ នៃ​គោលនយោបាយ​សហរដ្ឋអាមេរិក​លើ​កូរ៉េខាងជើង​។​ មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​បាន​និយាយ​ថា គោលនយោបាយ​របស់​រដ្ឋ​បាល​នេះ មាន​គោល​បំណង​ចរចា​តាម​ផ្លូវ​ការទូត​ជាមួយ​កូរ៉េខាងជើង ដើម្បី​បង្កើត​ដំណើរការ​រីកចម្រើន​ជាក់ស្ដែង ​ដែល​បង្កើន​ផ្នែក​សន្តិសុខ​សម្រាប់​សហរ​ដ្ឋ​អាមេរិក​។​ មន្ត្រី​ដដែល​បាន​បន្ថែម​ថា ទីក្រុង Washington នឹង​កសាង​កិច្ចព្រមព្រៀង​សិង្ហ​បុរី​ឆ្នាំ​២០១៨ និង​កិច្ចការ​ផ្សេងទៀតដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋបាល​ចាស់​។​

​កិច្ចព្រមព្រៀង​នៅ​ប្រទេស​សិង្ហ​បុរី ​ត្រូវ​បាន​ឈាន​ដល់​រវាង​អតីត​ប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un អំឡុង​ជំនួប​កំពូល​អាមេរិក-កូរ៉េខាងជើង​។ ​លោក Trump បាន​ធានា​ថា ​សហរដ្ឋអាមេរិក​នឹង​មិន​ព្យាយាម​ផ្លាស់ប្ដូរ​របប​នៅ​កូរ៉េខាងជើង​ទេ។ លោក Kim បាន​បញ្ជាក់​ថា ​លោក​នឹង​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការរំសាយ​ អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុងនៅ​ឧបទ្វីប​កូរ៉េ​ទេ​។​ ​នៅ​ថ្ងៃ​សុក្រ​នេះ លោក​ប្រធានាធិបតី Biden គ្រោង​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និង​ពិភាក្សា​ពី​បញ្ហា​កូរ៉េខាងជើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm