ធនាគារ SME បញ្ចេញហិរញ្ញប្បទានមានចំនួន ៥៤ លានដុល្លារ សម្រាប់គម្រោងស្តារវិស័យទេសចរណ៍

2023/08/04 05:58:23 pm        279

ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ របស់ ធនាគារ SME បានបញ្ចេញហិរញ្ញប្បទាន មានចំនួន ៥៤ លានដុល្លារអាមេរិក ស្មើប្រមាណ ៣៦ ភាគរយនៃគម្រោងថវិកាសរុប គិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ។

ធនាគារ SME បានបង្ហាញរបាយការណ៍ អំពីគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ក្រុមហ៊ុន/សហគ្រាស ទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ។

ជុំវិញការគាំទ្រ និងជួយជ្រោមជ្រែង កែលម្អអាជីវកម្ម ដែលទទួលរងផលប៉ះពាល់ ការរៀបចំ​ដំណើរការ​អាជីវកម្មឡើងវិញ​ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម​ និងផលិតផលនេះ បើគិតត្រឹម​ថ្ងៃទី ៣១ ខែកក្កដា នេះ បានផ្តល់ហិរញ្ញប្បទានទៅលើអាជីវកម្មសំខាន់រួមមាន អាជីវកម្ម​លើសណ្ឋាគារ មាន ២៩ ភាគរយ, អាជីវកម្មផ្ទះសំណាក់ ​២៥ ភាគរយ, ភោជនីយដ្ឋាន ៣១ ភាគរយ និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ មាន ១៥ ភាគរយ ក្នុងនោះមានសហគ្រិនជាស្ត្រី ៤១ ភាគរយ ទទួលបានពីគម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរ​នេះផងដែរ ។

ជុំវិញភ្ញៀវទេសចរណ៍នេះ បើយោងតាមផេកផ្លូវការរបស់ក្រសួងទេសចរណ៍បានបង្ហាញឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ ចាប់គិតពីខែ មករា ដល់ ខែ មិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២.៥៧ លាននាក់ កើនឡើងជាង ៤០០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារ​ជាដៃគូរ បានបង្កើតគម្រោងសហហិរញ្ញប្បទានលើវិស័យទេសចរនេះ ​បានចាប់ផ្តើមឡើងក្នុងខែ កក្កដា ឆ្នាំ ​២០២២ ដោយគម្រោងនេះផ្តល់ជូននូវអត្រាការប្រាក់ពិសេសជូនដល់សហគ្រាស ឬអាជីវកម្ម​ដែលរងនូវផលប៉ះពាល់ ក្នុងអត្រាការប្រាក់អតិបរមា ៦.៥% ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់​អាជីវកម្មអាចកម្ចីទំហំឥណទានត្រឹម ៤០ ម៉ឺនដុល្លារ សម្រាប់​ជាទុកបង្វឹលក្នុងអាជីវកម្ម ។ ចំណែកការការសង់ត្រឡប់ឥណទានមកវិញ រាជរដ្ឋាភិវបាលបានកំណត់ការកម្ចីមានរយៈពេល ៧ឆ្នាំ​ ក្នុងនោះសម្រាប់ការសងត្រឡប់រយៈពេល ១២ ខែដំបូង​ ម្ចាស់អាជីវកម្មបង់​តែការប្រាក់​ប៉ុណ្ណោះ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm