កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ២,៥០០នាក់ ត្រៀមរត់ប្រណាំង​ម៉ារ៉ាតុងចក្រភពខ្មែរ ចុងសប្ដាហ៍នេះ

2023/08/04 11:39:47 am        178

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ (Khmer Empire Marathon 2023) នឹង​រៀបចំនៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ ខណៈ​មាន​កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណជាង ២,៥០០នាក់ បានចុះឈ្មោះ និង​ត្រៀម​ខ្លួន​រួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ ដែលរៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរខេត្តសៀមរាបនេះ ។

លោក សែម ផល្លា នាយបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង បានឲ្យដឹងពីខេត្តសៀមរាបថា គិ​ត​ត្រឹមថ្ងៃនេះ គណៈកម្មការរបស់ខ្លួន បានទទួលអ្នកចុះឈ្មោះជាង ២,៥០០នាក់ មកពី ៤៥​ប្រទេស​ជុំវិញពិភពលោក ។ ទន្ទឹមជាមួយគ្នា គណៈកម្មការ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ចែក​សម្ភារៈ​សម្រាប់​រត់​ដល់​កីឡាករ-កីឡាការិនី នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែសីហានេះដែរ នៅសណ្ឋាគារ​អង្គរ​មិរ៉ាខល មុនទិវារត់ប្រណាំង ១ថ្ងៃ ។

ជាមួយគ្នា គណៈកម្មការបានជូនដំណឹងដល់កីឡាករ-កីឡាការិនី ដែលមិន​បាន​ចុះ​ឈ្មោះទុ​ក​ជា​មុន​ ឬគ្មានស្លាកលេខបំពាក់លើខ្លួន ចូលរួមការរត់ប្រណាំងឡើយ ដោយ​ក្រុម​ការងារ​នឹង​មាន​ការ​ត្រួត​ពិនិត្យ​បន្ថែម មុនពេលចេញដំណើរ ដើម្បីចៀស​វាង​បញ្ហា​ប៉ះ​ពាល់​ដល់​ការ​រៀបចំ​អាហារ​សម្រន់ សម្រាប់បំប៉នសុខភាពដល់កីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះជាក់ស្ដែង ក៏ដូច​ជា​រក្សា​សុវត្ថិភាព និងទិន្នន័យសម្គាល់ខ្លួនរបស់កីឡាករ-កីឡាការិនីជាដើម ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា(NOCC) នេះគឺជាឆ្នាំទី២ ហើយ ដែលព្រឹត្តិការណ៍ម៉ារ៉ាតុង លើទឹកដីអង្គរ ត្រូវ​បានរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោយជំងឺរាតត្បាតសកលកូវីដ-១៩ ដោយ​កាល​ពី​ឆ្នាំ​២០២២ គឺមានអ្នកចូលរួមជាង ១ពាន់នាក់ ខណៈឆ្នាំនេះ គឺមាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​កើន​ឡើង​ទ្វេដង ដែលជាសញ្ញាមួយដ៏ល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរ ពិសេស​ទេសចរ​បរទេស​មក​កាន់​ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រទេសផង និងរួម​ចំណែក​ការងារសប្បុរសធម៌ផងដែរ ។

គួរដឹងថា ទិវារត់ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៨ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២​គីឡូ​ម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ។ សម្រាប់វិញ្ញាសារត់ ៤២​គីឡូម៉ែត្រ នឹងត្រូវចេញដំណើរមុនគេ នៅវេលាម៉ោង ៤៖៣០នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ​២០២៣ ចុងសប្ដាហ៍នេះ នៅមុខប្រាសាទអង្គរវត្ត៕ អត្ថបទ៖ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am