អាមេរិក៖ ក្រុមមន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានAP កាលពីថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិក កំពុងពិចារណាដាក់ទាហានប្រដាប់អាវុធនៅលើកនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងអ្វីដែលជាសកម្មភាពមិនធ្លាប់មាន ក្នុងគោលបំណងបញ្ឈប់អ៊ីរ៉ង់ពីការរឹបអូស និងរំខានដល់នាវាស៊ីវិល។
ចាប់តាំងពីឆ្នាំ ២០១៩ មក ប្រទេសអ៊ីរ៉ង់ បានរឹបអូសកប៉ាល់ជាបន្តបន្ទាប់នៅក្នុងច្រកសមុទ្រដែលជាមាត់ច្រកតូចចង្អៀតនៃឈូងសមុទ្រពែក្សដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដាក់សម្ពាធលើលោកខាងលិចជុំវិញការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានដួលរលំជាមួយមហាអំ ណាចពិភពលោក។ ការដាក់ទាហានអាមេរិកលើនាវាពាណិជ្ជកម្ម អាចរារាំងអ៊ីរ៉ង់ពីការចាប់នាវា ឬបង្កើនភាពតានតឹងបន្ថែមទៀត។
ការសម្រេចដែលបានត្រូវបានពិចារណានេះ ក៏នឹងជាការប្តេជ្ញាចិត្តខុសពីធម្មតា នៅក្នុងតំបន់មជ្ឈិមបូព៌ាដោយកងកម្លាំងសហរដ្ឋអាមេរិក ខណៈដែលមន្ទីរបញ្ចកោណ ព្យាយាមផ្តោតលើប្រទេសរុស្ស៊ី និងប្រទេសចិន។ អាមេរិក មិនបានចាត់វិធានក្នុងអំឡុងអ្វីដែលគេហៅថា «សង្គ្រាមរថក្រោះ» ដែលបញ្ចប់ដោយកងទ័ពជើងទឹកអាមេរិក និងអ៊ីរ៉ង់ប្រយុទ្ធគ្នាក្នុងសមរភូមិទ័ពជើងទឹករយៈពេលមួយថ្ងៃក្នុងឆ្នាំ ១៩៨៨ ដែលជាកងទ័ពជើងទឹកដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ខណៈពេលដែលក្រុមមន្ត្រី បានផ្តល់ព័ត៌មានលម្អិតមួយចំនួននៃផែនការនេះ វាកើតឡើងនៅពេលដែលទាហានម៉ារីន និងនាវិករាប់ពាន់នាក់នៅលើនាវាវាយលុកទាំងនៅក្នុងទឹកនិងលើគោគគឺនាវាUSS Bataan និង USS Carter Hall ដែលជានាវាកំពុងចូលចត កំពុងធ្វើដំណើរទៅកាន់ឈូងសមុទ្រពែក្ស។ ទាហានម៉ារីន និងនាវិកទាំងនោះ អាចផ្តល់របាំងការពារសម្រាប់បេសកកម្មឆ្មាំប្រដាប់អាវុធណាមួយ នៅក្នុងច្រកសមុទ្រ ដែលតាមរយៈនេះ ២០ភាគរយនៃប្រេងឆៅរបស់ពិភពលោក ឆ្លងកាត់៕


