ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ បានចេញអនុក្រឹត្យ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ»។
យោងតាមអនុក្រឹត្យ ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំនេះ លើផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា (មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន ៩ ទីតាំងស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ទីតាំង ៩កន្លែងនៃ តំបន់បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ» នេះ មានឈ្មោះនិងទំហំផ្ទៃដី ដូចជា ទី១- ភ្នំបាភ្នំ មានផ្ទៃដីទំហំ ១០១,៤១១៩ហិកតា (មួយរយមួយហិកតាសែសិបមួយអាដប់ប្រាំបួន សង់ទីអា)។ ២- ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា(ហុកសិបបីអាប៉ែតសិបប្រាំសង់ទីអា)។ ៣- វត្តវិហារគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា(មួយហិកតាសាមសិបប្រាំមួយអាសសិបពីរ សង់ទីអា)។ ៤- វត្តវិហារធំ មានផ្ទៃដីទំហំ៣,១៤៥១ហិកតា(បើហិកតាដប់បួនអាហាសិបមួយសង់ទីអា)។ ៥- ស្រះបិទបាយ មានផ្ទៃដីទំហំ៨,០៦០៧ហិកតា(ប្រាំបីហិកតាប្រាំមួយអាប្រាំពីរសង់ទីអា)។ ៦- អ្នកតាមេសរ មានផ្ទៃដីទំហំ០,៧៨១២ហិកតា(ចិតសិបប្រាំបីអាដប់ពីរសង់ទីអា)។ ៧- ស្រះស្រង់ មានផ្ទៃដីទំហំ១,៥៨១៦ហិកតា(មួយហិកតាហាសិបប្រាំបីអាដប់ប្រាំមួយសង់ទីអា)។ ៨- ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំ២,៥២៦៤ហិកតា(ពីរហិកតាហាសិបពីរអាហុកសិបបួន សង់ទីអា)។ ៩- មណ្ឌលមុនីស្ថានតាបសភ្នំតូច មានផ្ទៃដីទំហំ៥,៧៦៧៩ហិកតា(ប្រាំហិកតាចិតសិបប្រាំមួយអា ចិតសិបប្រាំបួនសង់ទីអា)។














