ហៃទី៖ សិស្សសាលា ឪពុកម្តាយ និងគ្រូបង្រៀន បានទាមទារឲ្យមានការដោះលែងគិលានុបដ្ឋាក លោកស្រី Alix Dorsainvil កាលពីថ្ងៃព្រហស្បតិ៍។
លោកស្រី Dorsainvil ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនាយកអង្គការជំនួយមនុស្សធម៌ផ្អែកលើជំនឿ El Roi Haiti ត្រូវបានចាប់ជំរិតរួមជាមួយកូនរបស់នាង នៅក្នុងទីក្រុងព័រអូប្រាំង កាលពីថ្ងៃទី២៧ ខែកក្កដា។
នៅបរិវេណអង្គការ El Roi ជាទីដែលលោកស្រី Dorsainvil ត្រូវបានចាប់ជំរិត សមាជិកជាច្រើនរបស់សាលាអង្គការ បានទាមទារឲ្យមានការដោះលែងលោកស្រី ដែលបានរំលឹកឡើងវិញពីការងារដ៏ល្អដែលលោកស្រីបានធ្វើនៅក្នុងសហគមន៍។
គេព្រួយបារម្ភថា ការចាប់ជំរិតនឹងបណ្តាលឲ្យសាលារៀនត្រូវបិទទ្វារ ខណៈមនុស្សជាច្រើនទទួលបានអាហារ ការថែទាំផ្នែកវេជ្ជសាស្ត្រ និងការគាំទ្រដ៍ទៃទៀតតាមរយៈអង្គការ El Roi។
សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីលោក Joe Biden បានសង្ខេបខ្លីលើករណីនេះថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីជំរុញឲ្យមានការដោះលែង៕


