Andrea Vendrame ឈ្នះ​ដំណាក់កាល​ទី ១២ តែ Egan Bernal បន្ត​នាំមុខ​រួម​ប្រណាំង​កង់ Giro d’Italia

2021/05/21 06:26:50 pm        115

​ប្រណាំង​កង់៖ ​កីឡាករ​អ៊ីតាលី Andrea Vendrame បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី ១២ នៃ​ការ​ប្រកួត​ប្រណាំង​កង់​ព្រឹត្តិការណ៍ Grand Tour, Giro d’Italia ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​អតីត​អ្នក​នាំមុខ​ពេល​ចាប់​ផ្តើម​ដំបូង Alessandro de Marchi មានការ​ប៉ះទង្គិច​។

​​ដំណាក់កាល​ទី ១២ ដែល​មាន​ចម្ងាយ​ផ្លូវ ២១២​គីឡូម៉ែត្រ កីឡាករ​របស់ Movistar, Marc Soler រួម​ជាមួយ Allesandro de Marchi និង​មិត្ត​រួម​ក្រុម Alex Dowsett សុទ្ធតែ​ក្នុងចំណោម​កីឡាករ​ដែល​មាន​ការ​ប៉ះ​ទង្គិច ​និង​មិន​អាច​បញ្ចប់​ការប្រកួត​បាន​។ ​កីឡាករ​ម្ចាស់ផ្ទះ​អ៊ីតាលី Andrea Vendrame របស់​ក្រុម​ប្រណាំង AG2R-Citroen ជា​អ្នក​មកដល់​ទី​ព្រ័ត្រ​មុនគេ​ក្នុង​ដំណាក់​កាល​ទី ១២ នេះ​ចំណាយ​ពេល ៥​ម៉ោង ៤៣​នាទី ៤៨​វិនាទី តាម​ពីក្រោយ​ដោយ​កីឡាករ​អូទ្រីស Christ Hamilton ក្នុង​ថេរវេលា​ដូចគ្នា​ ខណៈ​លេខ​៣ គឺ​កីឡាករ​ណូ​វែ​ហ្ស៊ី​ឡង់ George Bennet យឺត​ជាង ១៥​វិនាទី​។​

​​យ៉ាង​ណាក្តី​ក្រោយ ១២ដំណាក់កាល​នេះ​កីឡាករ​កូ​ឡុំ​ប៊ី Egan Bernal អតីត​ជើងឯក Tour de France នៅតែជា​អ្នក​នាំ​មុខ​គេ​ក្នុង​តារាង​រួម​ដដែល ​មាន​វេលា​ចំណេញ​លើ​អ្នក​លេខ២ Aleksandr Vlasov របស់​ក្រុម Astana ៤៥​វិនាទី​ដដែល និង​លេខ​៣ ផ្លាស់ប្ដូរ​មក​ជា​កីឡាករ​អ៊ីតាលី Damiano Caruso របស់​ក្រុម Bahrain យឺត​ជាង ១​នាទី ១២​វិនាទី​។ ​សំរាប់​ដំណាក់កាល​ទី ១៣ ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ ១៩៨​គីឡូម៉ែត្រ ជា​ដំណាក់កាល​ប្រណាំង​លើ​ស្ថានភាព​ផ្លូវ​រាបស្មើ​ចេញពី Ravenna ឆ្ពោះ​ទៅ Verona ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm