កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ (៤ សីហា)នេះ អ្នកស្រុកនៅតំបន់ Buan ភាគនិរតីរបស់ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍កាយរិទ្ធិ៍សកលមួយ ដែលត្រូវបានប្រារព្ធឡើងនៅលើវាលស្មៅ បើទោះបីជាមានរលកកម្ដៅខ្លាំង និងករណីដែលទាក់ទងនឹងការហត់នឿយដោយកម្ដៅក្នុងចំនោមអ្នកចូលរួមព្រឹត្តិការណ៍នោះក៏ដោយ។
ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦០០នាក់នៅជំរំកាយរិទ្ធិ៍ពិភពលោក Jamboree ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ (១ សីហា) រហូតមកដល់ពេលនេះត្រូវបានព្យាបាលសម្រាប់ជំងឺទាក់ទងនឹងកម្ដៅ។
នៅព្រឹកថ្ងៃសុក្រនេះ គេឃើញសមាជិកកាយរឹទ្ធិដើរជុំវិញតង់របស់ពួកគេ ហើយលាងជើងដើម្បីឲ្យត្រជាក់។
ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលជាមួយនឹងការព្រមានអំពីកម្ដៅកម្រិតខ្ពស់បំផុត ដោយរដ្ឋាភិបាលក្នុងរយៈពេល៤ឆ្នាំ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសនេះឡើងលើសពី៣៨អង្សាសេ (១០០,៤ហ្វារិនហៃ) ក្នុងសប្តាហ៍នេះ៕

