ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៦៦ភាគរយ នៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល

2023/08/04 09:38:58 pm        80

ប្រេស៊ីល៖តួលេខបឋនរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានធ្លាក់ដល់កម្រិតទាបបំផុតសម្រាប់រយៈពេល ១ ខែ ចាប់តាំងពីឆ្នាំ ២០១៧រហូតមក ដើម្បីជំរុញជំហររបស់លោកប្រធានាធិបតី Luiz Inacio Lula da Silva លើគោលនយោបាយបរិស្ថានមុនកិច្ចប្រជុំកំពូលស្តីពីប្រទេសព្រៃជប់ទឹកភ្លៀង ។ 

 ទិន្នន័យផ្កាយរណបពីទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល INPE បង្ហាញថា ព្រៃជប់ទឹកភ្លៀង ៥០០គ.មក្រឡា ត្រូវបានទន្រ្ទានក្នុងរយៈពេល ១ខែ ពោលគឺធ្លាក់ចុះចំនួន ៦៦ភាគរយ ពីរយៈពេលតែមួយកាលពីឆ្នាំមុន ។ 

 តួលេខថ្មីនេះដែរ បានកើតមានឡើង ស្របពេលដែលលោក Lulaនឹងជួបជុំគ្នាជាមួយក្រុមមេដឹកនាំប្រទេសតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនក្នុងកិច្ចប្រជុំកំពូលនៅតំបន់ភាគខាងជើងប្រទេសប្រេស៊ីល ដើម្បីពិភាក្សាលើវិធានការការពារព្រៃជប់ទឹកភ្លៀងធំបំផុតរបស់ពិភពលោកមួយនេះ ។ 

 ប្រធានសមាគមបរិស្ថានស៊ីវិល Observatorio Do Clima អ្នកស្រី Marcio Astrini បានកោតសរសើរចំពោះការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនេះនៅខែដំបូងៗនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Lula ប៉ុន្តែអ្នកស្រីនិយាយថា ប្រេស៊ីលនៅតែបាត់បង់ទ្រង់ទ្រាយធំដដែល ដោយពួកគេត្រូវការស្តាឡើងវិញច្រើន ។ 

 អ្នកស្រី Astrini បន្តថា ខ្ញុំគិតថា ទំនោរដូចជាធ្លាក់ចុះ ពួកយើងនឹងបន្តមើលឃើញចំនួនកាប់បំផ្លាញព្រៃឈើធ្លាក់ចុះ ប៉ុន្តែវាមិនមែនមានន័យថា ចំនួនធ្លាក់ចុះនេះល្អនោះទេ ។  

អ្នកស្រីនិយាយទៀតថា វាមានន័យថា វាគ្រាន់តែល្អជាងចំនួនកាប់បំផ្លាញព្រៃឈើកាលពីមុនប៉ុណ្ណោះ នៅក្នុងស្ថានភាពតែមួយ ឬក្នុងរយៈពេលខ្លី ។ ប៉ុន្តែនៅមុនរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ចំនួនមធ្យមនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូន មានចំនួន ៦.៥០០គ.មក្រឡា ហើយពួកយើងនៅតែនិយាយពីការកាប់បំផ្លាញព្រៃឈើប្រហែល ១ម៉ឺនគ.មក្រឡានៅដំណាច់ឆ្នាំ ។ ហេតុដូច្នេះហើយ ពួកយើងនៅតែបាត់បង់ច្រើនដដែល ហើយពួកយើងត្រូវការស្តាឡើងវិញច្រើនណាស់ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm