អាជ្ញាធរខេត្តក្រចេះរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋគេចចេញពីទឹកជំនន់ ខណៈទឹកទន្លេហក់ឡើង

2023/08/04 10:22:38 pm        320

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ បាននឹងកំពុងស្វះស្វែងរៀបចំទីទួលសុវត្ថិភាពបម្រុងទុកជាមុន ដើម្បីជម្លៀស ប្រជាពលរដ្ឋទៅស្នាក់នៅបណ្ដោះអាសន្ន ខណៈទឹកទន្លេកំពុងហក់ឡើង និងអាចបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋ ។

លោក គង់ គឹមនី អភិបាលរង ទទួលបន្ទុកគ្រោះមហន្តរាយខេត្តក្រចេះ បានឱ្យដឹងថា ក្រុមការ ងារកំពុងពិនិត្យបង្កើតទីទួលសុវត្ថិភាព​ នៅក្នុងក្រុងស្រុកនានា ពិសេសតំបន់ដែលធ្លាប់ងាយ​រង​ហានិភ័យ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ​និងសត្វ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយទឹកជំនន់ និងជំនន់ទឹកភ្លៀង ​ខណៈដែលស្ថានភាពទឹកទន្លេមេគង្គក្រចេះហក់ឡើងជាបណ្តើរៗដែរ ។

លោកបានឲ្យដឹងទៀតថា​ ដើម្បីកាត់បន្ថយហានិភ័យ​ និងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ដែលអាច​បង្កឡើងដោយសារទឹក​ទន្លេមេគង្គ ឬជំនន់ទឹកភ្លៀង រដ្ឋបាលខេត្ត បានធ្វើការណែនាំ​ដល់គណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុកទាំង ៧ ត្រូវត្រៀមរៀបចំសម្អាតទីតាំង​ទួលសុវត្ថិភាព និង ទីទួលសាធារណៈ ដែលមានស្រាប់ ឲ្យបានរួចរាល់ជាមុន។ ត្រូវតាមដានពិនិត្យ ជាប្រចាំនូវមុខសញ្ញា គ្រោះថ្នាក់ ដែលអាចគំរាមកំហែងដល់ប្រជាពលរដ្ឋ ដូចជា ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ អគ្គិភ័យ រន្ទះ បាញ់ ជាដើម ។ ត្រូវធ្វើរបាយការណ៍ជូនលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តជាប់ជាប្រចាំ ។លោកក៏បានជំរុញណែនាំដល់អាជ្ញាធរ និងសហគមន៍ ត្រូវថែរក្សាការពារ ​កាប់ឆ្ការព្រៃ និងបោស សម្អាតជុំវិញទីតាំងទួលសុវត្ថិភាព ​ជួសជុល ​និងកែលម្អទីតាំងទួល ​ដើម្បីបង្កលក្ខណៈងាយស្រួយ និង អនាម័យបរិស្ថាន ។

ចំពោះស្ថានភាពទឹកទន្លេមេគង្គក្រចេះ គិតមកដល់ពេលនេះ នៅស្ថានីយជលសាស្ដ្រក្រចេះ ទឹក មានកម្ពស់ ជាង១៧ម៉ែត្រ គឺហក់ឡើងលឿនជាងឆ្នាំ២០២២ដល់ទៅជិត៤ម៉ែត្រ ហើយកម្រិត​កម្ពស់ទឹក ប្រុងប្រយ័ត្ន គឺកម្រិតកម្ពស់២២ម៉ែត្រ ៕អត្ថបទ៖ សេង ម័រ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm