អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានចេញការព្រមានដ៏ធ្ងន់ធ្ងរមួយ ទាក់ទងនឹងវិបត្តិស្បៀងអាហារកាន់តែស៊ីជម្រៅនៅក្នុងប្រទេសស៊ូដង់ ខណៈដែលប្រទេសនេះជួបនឹងជម្លោះ ព្រមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
អង្គការ FAO បាននិយាយថា មនុស្សចំនួន២០,៣លាននាក់នៅក្នុងប្រទេសស៊ូដង់ ប្រឈមនឹងការស្រេកឃ្លានយ៉ាងធ្ងន់ធ្ងរ ដែលតួលេខនេះបានកើនឡើងជិតទ្វេដងចាប់តាំងពីឆ្នាំមុនមក។
ការព្យាករណ៍បង្ហាញថា ៤២% នៃចំនួនប្រជាជនស៊ូដង់ទាំងអស់ ស៊ូទ្រាំនឹងកម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយសារការរំខាននៅក្នុងទីផ្សារ និងកំណើនតម្លៃម្ហូបអាហារ ដែលរារាំងដល់ការប្រើប្រាស់ទំនិញ និងសេវាកម្មសំខាន់ៗ។
យោងតាមការវិភាគដំណាក់កាលសន្តិសុខស្បៀងចុងក្រោយបំផុតបានឲ្យដឹងថា ស្តង់ដារទូទៅសម្រាប់ចាត់ថ្នាក់ភាពធ្ងន់ធ្ងរនៃអាហារ គឺមានស្ថានភាពធ្ងន់ធ្ងរដោយមនុស្ស១៤លាននាក់កំពុងប្រឈមនឹងវិបត្តិហើយមនុស្សជាង៦លាននាក់ ដែលប្រហែល១៣%នៃចំនួនប្រជាជនស៊ូដង់បច្ចុប្បន្ននេះគឺកាន់តែខិតទៅជិតគ្រោះទុរ្ភិក្សហើយ។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមានរដ្ឋធានី Khartoum ភាគខាងត្បូងនិងខាងលិចខេត្ត Kordofan ក៏ដូចជាភាគកណ្តាល ខាងកើត ខាងត្បូង និងខាងលិចតំបន់ Darfur ផងដែរ៕


