អាមេរិក៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសាររបស់លោក ត្រូវបានគេថតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពេលដែលពួកគេបំពេញវិស្សមកាលនៅសហរដ្ឋអាមេរិក ។
លោក Sunak ភរិយា Akshata Murty របស់លោក ហើយនិងកូនស្រី Anoushka និង Krishna បានឈរថតរូបនៅផែ Santa Monicaស្ថិតក្នុងរដ្ឋ California ។
នាយករដ្ឋមន្រ្តីរូបនេះ បាននិយាយប្រាប់អ្នកអត្ថាធិប្បាយរបស់វិទ្យុអង់គ្លេស LBCលោក Nick Ferrariថា រដ្ឋ Californiaពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះថាវាគឺជាកន្លែងដែលលោកបានជួបភរិយារបស់លោក ។
លោក Sunak បន្តថា ក្មេងៗពិតជារំភើបខ្លាំងណាស់ ដោយសារតែលោកបាននាំពួកគេទៅលេងសួនកម្សាន្ត Disneyland ។
ដោយឡែកនៅប្រទេសអង់គ្លេសវិញ ក្រុមបាតុករបរិស្ថាន ៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយពួកគេយកកំណាត់ខ្មៅគ្របពីលើគេហដ្ឋានឯកជនរបស់គ្រួសារលោក Sunakនៅទីក្រុង Yorkshire ដោយព្យួរកំណាត់ដ៏ធំមួយពីលើដំបូលផ្ទះ ពេលដែលពួកគេចុះយុទ្ធនាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលរបស់លោកលើការបូមប្រេង ៕


