
ភ្ញៀវធ្វើដំណើរទៅកាន់សង្កាត់ទេសចរណ៍ដ៏មានប្រជាប្រិយភាពរបស់ទីក្រុងតូក្យូ ប្រទេសជប៉ុន បានចោមរោមហាងមួយកន្លែងដែលជំនាញធ្វើបង្អែមផ្លែស្រ្តបបឺរី ស្របពេលដែលពួកគេរកវិធីទប់ទល់នឹងរលកកម្តៅដ៏ក្តៅនារដូវក្តៅ ។
ហាង Saikaស្ថិតក្នុងសង្កាត់ Asakusaរបស់ទីក្រុងតូក្យូ មានបម្រើបង្អែមមានស្រោចទឹកជ្រលក់ផ្លែស្រ្តបបឺរីដ៏ពេញនិយម ។
គួរឲ្យដឹងថា ជប៉ុន បានប្រឈមនឹងរលកកម្តៅកាលពីពេលថ្មីៗនេះ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៥អង្សាសេ នៅតាមតំបន់មួយចំនួនទូទាំងប្រទេស ។
នាង Kisara Abeគឺជាអតិថិជនមួយរូបនិយាយថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាធាតុពិតជាក្តៅខ្លាំងណាស់ ហើយខ្ញុំចាប់អារម្មណ៍នឹងហាងមួយនេះ ពេលដែលឃើញវាតាមបណ្តាញព័ត៌មានសង្គម Instagram ។ ពេលខ្ញុំទទួលទានវា វាប្រៀបបាននឹងខ្ញុំទទួលទានផ្លែស្រ្តបបឺរីពិតៗដែរ ហើយវាពិតជាមានរសជាតិឆ្ងាញ់ណាស់ ។
លោក Shinichi Urakawaគឺជាអតិថិជនមួយរូបទៀត និយាយថា ថ្ងៃនេះ ពួកយើងបានមកពីទីក្រុងក្យូតូ ។ ទីក្រុងក្យូតូក៏ក្តៅខ្លាំងណាស់ដែរ ប៉ុន្តែពួកយើងមកទីនេះ ហើយវាក្តៅខ្លាំងដូចគ្នា ។ កូនស្រីរបស់ខ្ញុំឃើញហាងនេះនៅលើ Tik Tokហើយពេលពួកយើងទទួលទាននៅទីនេះ ពួកយើងមានអារម្មណ៍ត្រជាក់ ។ វាពិតជាមានរស់ជាតិឆ្ងាញ់ខ្លាំងណាស់ វាអស្ចារ្យមែន ។
ដោយឡែក ម្ចាស់ហាង លោក Taichi Someya និយាយថា បើប្រៀបធៀបនឹងឆ្នាំជាមធ្យម ពេលនេះមានអតិថិជនច្រើន ហើយថ្ងៃនេះ ពិតជាក្តៅខ្លាំងណាស់ ដូច្នេះហើយពួកយើងមើលឃើញអតិថិជនច្រើននៅថ្ងៃនេះ ៕