
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបន្តការរុះរើបញ្ជាការយោធារបស់លោក រួមទាំងឧត្តមសេនីយ៍ជាន់ខ្ពស់ពីររូបរបស់ប្រទេសនេះ ដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមានការស៊ើបអង្កេតអំពើពុករលួយ។
លោកស៊ី បានថ្លែងថា យើងចាំបាច់ត្រូវជំរុញឲ្យអនុវត្តវិន័យដ៏តឹងរ៉ឹង និងការខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់គណបក្សឲ្យឈានដល់កម្រិតមួយកាន់តែស៊ីជម្រៅ នេះបើយោងតាមសារព័ត៌មាន(SCMP)។
អង្គភាពប្រឆាំងអំពើពុករលួយរបស់គណៈកម្មាធិការយោធាមជ្ឈិម បានបើកការស៊ើបអង្កេតទៅលើមេ បញ្ជាការនៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន លោក លី យូចាវ (Li Yuchao) និងអតីតអនុ របស់គាត់។
កងកម្លាំងរ៉ុក្កែត ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ប្រតិបត្តិការឃ្លាំងអាវុធដ៏សម្បើមរបស់ប្រទេសចិននៃមីស៊ីលរយៈចម្ងាយខ្លី មធ្យម និងរយៈចម្ងាយឆ្ងាយរួមទាំងមីស៊ីល ដែលអាចសមត្ថភាពបញ្ជូនអាវុធនុយក្លេអ៊ែរផងដែរ។ កងកម្លាំងនេះ មានមូលដ្ឋានជាច្រើន ដែលមានទីតាំងនៅជិតច្រកសមុទ្រតៃវ៉ាន់។