អង្គការសហប្រជាជាតិអនុវត្តការដឹកជញ្ជូនជំនួយឆ្លងកាត់ព្រំដែនទៅកាន់ទីក្រុង Darfur ប្រទេសស៊ូដង់

2023/08/05 01:02:42 am        301

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា ជំនួយមនុស្សធម៌អង្គការសហប្រជាជាតិបានសម្រួលដល់ការដឹកជញ្ជូនជំនួយឆ្លងកាត់ព្រំដែនពីប្រទេសឆាត ចូលទៅក្នុងទីក្រុង Darfur ប្រទេសស៊ូដង់ ទោះបីជាជម្លោះនៅបន្តក៏ដោយ។

 លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានប្រាប់យើងថា នៅថ្ងៃនេះការិយាល័យបានសម្របសម្រួលការដឹកជញ្ជូនមុខទំនិញស្បៀងអាហារឆ្លងកាត់ព្រំដែន ធ្វើឡើងដោយកម្មវិធីស្បៀងអាហរពិភពលោកពីប្រទេសឆាត ចូលទៅកាន់ទីក្រុង Darfur ភាគខាងលិច។

នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូសង្ឃឹមថានឹងផ្តល់ជំនួយបន្ថែម ជាពិសេសការផ្គត់ផ្គង់អាហារ អាហាររូបត្ថម សុខភាព ទឹក អនាម័យ និងគ្រឿងផ្គត់ផ្គង់អនាម័យ។

យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths បាននិយាយថា ដំណើរការឆ្លងកាត់ព្រំដែនចូលទៅក្នុងទីក្រុង Darfur បង្ហាញពីព្រឹត្តិការណ៍សំខាន់មួយ ខណៈអង្គការសហប្រជាជាតិ ស្វែងរកដំណើរការចូលទៅដល់តំបន់ដែលពិបាកទៅដល់ទាំងអស់ នៅក្នុងប្រទេសស៊ូដង់ និងផ្តល់ជំនួយមនុស្សធម៌ចាំបាច់ទៅដល់ពលរដ្ឋដែលត្រូវការ នៅកន្លែងណាក៏ដោយដែលពួកគេរស់នៅ។

អ្នកនាំពាក្យ និយាយថា បេសកកម្មផ្តល់ជំនួយអន្តរការដែលបានដាក់បញ្ចូលរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសស៊ូដង់ កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រយុទ្ធគ្នារវាង កងកម្លំាងគាំទ្ររហ័ស និងកងកម្លាំងប្រដាប់អាវុធស៊ូដង់ទៅលើជនស៊ីវិល នៅក្នុងទីក្រុង Darfur។

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        221
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm