KOICA សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងជាច្រើនក្នុងវិស័យអប់រំ ចាប់ពីកំរិតអប់រំមូលដ្ឋានរហូតដល់ឧត្តមសិក្សា

2023/08/05 01:40:45 am        68

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបតិ្តការកម្ពុជា-កូរ៉េ (កយកា-KOICA)សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងជាច្រើនក្នុងវិស័យអប់រំ ចាប់ពីកំរិតអប់រំមូលដ្ឋានរហូតដល់ឧត្តមសិក្សា។ គម្រោងទាំងនោះមានដូចជា គម្រោងផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងស្រុក (២០២០-២០២៤/១០លានដុល្លារ) គម្រោងបង្កើតមជ្ឈមណ្ឌលធុរកិច្ចថ្មីនៃកម្ពុជា (២០១៩-២០២៤/៧.៩១លានដុល្លារ) គម្រោងបង្កើតវិស្វកម្មបរិស្ថាន ដើម្បីលើកកម្ពស់ធនធានមនុស្សកម្រិតឧត្តមសិក្សានៅប្រទេសកម្ពុជា(2021-2026/6.9 លានដុល្លារ) និងគម្រោងផ្សេងៗទៀតជាច្រើន។

​ការថ្លែងរបស់លោកស្រី Choi Moon-jung ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ យ៉ាងដូច្នេះ នាឱកាសដែលការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ការលើកកម្ពស់សមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ” នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនខេត្តកណ្តាល, នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។  

លោកស្រី Choi Moon-jung បានលើកឡើងទៀតថា ប្រទេសកូរ៉េ បានដាក់ការអប់រំជាអទិភាពទី១ នៅគ្រប់កាលៈទេសៈទាំងអស់។ ហើយលោកស្រីសង្ឈឹមថា គម្រោងនេះ នឹងមានផលជៈវិជ្ជមានក្នុងការចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះគំនិតឌីជីថល ក៏ដូចជាគាំទ្រដល់ដំណើរការអប់រំនៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកីឡា បានមានប្រសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េ និង KOICA ដែលតែងតែគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ឯកឧត្តម ជឿជាក់ថា គម្រោងនេះ នឹងចូលរួមពង្រឹងសមត្ថភាពស្នូលរបស់យុវជនកម្ពុជា ក្នុងសតវត្សទី២១ ក៏ដូចជាចូលរួមចំណែកលើកកម្ពស់គុណភាពការអប់រំ ICT នៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន៣៣រូប បានទទួលវិញ្ញាបនបត្របញ្ចប់វគ្គសិក្សារយៈពេល៤សប្តាហ៍ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ លើសពីនេះ KOICA ក៏បានផ្តល់កុំព្យូទ័រយួរដៃ ដល់ក្រសួងអប់រំ ដើម្បីគាំទ្រដល់ការបន្តការអភិវឌ្ឍការអប់រំ នៅប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងការកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលត្រូវបានអនុវត្តតាំងពីឆ្នាំ២០២១ ជាមួយថវិកាចំនួន៧លានដុល្លារអាមេរិក។ តាមរយៈគម្រោងនេះ គ្រូបង្គោល និងបុគ្គអប់រំសរុបចំនួន១៥រូប បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េ រយៈពេល ១ឆ្នាំកន្លះ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣។ នៅក្នុងខែតុលាឆ្នាំនេះ នាយក-នាយិការសាលាគោលដៅចំនួន២០ពីខេត្តកណ្តាល កំពង់ចាម តាកែវ និងព្រៃវែង នឹងត្រូវបានអញ្ជើញអោយចូលរួមសិក្ខាសាលានៅប្រទេសកូរ៉េ នាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm