
ពពួកសត្វក្តាមរាតត្បាតមកតំបន់ភាគខាងលិចសមុទ្រអាត្លង់ទិក កំពុងគំរាមកំហែងដល់តួនាទីរបស់អ៊ីតាលីក្នុងមានជាប្រទេសផលិតលាសសមុទ្រកំពូលរបស់ពិភពលោក ក៏ដូចជាស្ថិតនៅក្នុងចំណោមប្រទេសម្ចាស់លត្ថលេខីមុខម្ហូបប៉ាស្តា ។
ក្តាមខៀវ ដែលដំបូងឡើយមានដើមកំណើតនៅតំបន់ឆ្នេរភាគខាងជើង និងភាគខាងត្បូងអាមេរិកនោះ បានរាតត្បាតនៅទីតាំងដូចជាបឹងទឹកប្រៃជាច្រើននៅក្នុងប្រទេសអ៊ីតាលី ដោយពួកវាចាប់ស៊ីខ្យង ពងត្រី និងជីវិតក្នុងទឹកផ្សេងទៀត ។
កសិដ្ឋានអាងចិញ្ចឹមលាសសមុទ្រ នៅតាមដីសន្តនៃជ្រលងទន្លេ Po ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី រងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះជីវវិទូសមុទ្រក្នុងស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្តាមបានស៊ីលាសសមុទ្រតួចៗ និងកាត់បន្ថយការផលិតនាពេលអនាគត ។
ក្រុមអ្នកនេសាទនៅតាមតំបន់រងផលប៉ះពាល់ ត្រូវបានគេណែនាំឲ្យចាប់ក្តាមខៀវទាំងនេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការកើនឡើងចំនួនរបស់ពួកវា ប៉ុន្តែកិច្ចខិតខំនៅតាមជ្រលងដីសន្តទន្លេ Po មានភាពខុសគ្នាច្រើន ។
មានតែចំណែកតិចតួចប៉ុណ្ណោះនៃក្តាមទាំងនេះដែលចាប់បាន បានលក់សម្រាប់ការប្រើប្រាស់របស់មនុស្ស ដោយសារតែពួកវាទាក់ទាញតម្រូវការតិច ។
សូមបញ្ជាក់ថា អ៊ីតាលី គឺជាប្រទេសផលិតលាសសមុទ្រធំបំផុតរបស់អឺរ៉ុប និងជាប្រទេសផលិតលាសសមុទ្រធំទី ៣របស់ពិភពលោក បន្ទាប់ពីចិន និងកូរ៉េខាងត្បូង ៕