
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានអំពាវនាវដល់បណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជាបណ្ដាញសង្គម Twitter ឲ្យលុបចោលគណនី ដែលក្លែងបន្លំជាមន្ត្រីការទូតរូបិយប័ណ្ណជាន់ខ្ពស់របស់ក្រសួង លោក Masato Kanda។
ក្រសួងបានឲ្យដឹងតាមរយៈការបង្ហោះដ៏កម្រជាភាសាអង់គ្លេស នៅលើវេទិកាបណ្ដាញសង្គមថា៖ «សូមកុំតាមដានគណនីក្លែងបន្លំ និង/ឬ បញ្ចេញមតិលើការបង្ហោះ»។
លោក Kanda គឺជាឥស្សរជនដ៏សំខាន់ ក្នុងកិច្ចប្រឹងប្រែងរបស់មហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់យ៉េន។
គណនីក្លែងក្លាយនោះ ឥឡូវនេះហាក់ដូចជាត្រូវបានផ្អាកហើយ។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុនបណ្ដាញសង្គម X មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន BBC សម្រាប់ការសុំការអធិប្បាយ។ ទីភ្នាក់ងារសារព័ទ៌មាន Reuters បានរាយការណ៍ថា មានការបង្ហោះចំនួន៥ នៅលើគណនីក្លែងក្លាយ ដោយថ្មីៗចុងក្រោយបង្អស់ បានលេចចេញព័ត៌មានក្លែងបន្លំពីការធ្វើដំណើររបស់លោក Kanda ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីដើមសប្តាហ៍នេះ។
ក្រសួងបានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ថា គណនី Twitter ក្លែងក្លាយ (Masato Kanda @Jgghkj_) ដែលបន្លំជាអនុរដ្ឋមន្ត្រីលោក Kanda Masato នៃក្រសួងហិរញ្ញវត្ថុជប៉ុន ត្រូវបានបញ្ជាក់អះអាងថា ជាការពិត។ ក្រសួងបានបន្ថែមថា ខ្លួនកំពុងស្នើសុំឲ្យបណ្ដាញសង្គម X (អតីត Twitter) ផ្អាកគណនីក្លែងក្លាយនេះ។
នៅថ្ងៃសុក្រ (ទី4 ខែកក្កដា) នេះ ការជូនដំណឹងមួយនៅលើបណ្ដាញសង្គម X បានបង្ហាញថា គណនី ត្រូវបានផ្អាកដោយសារបានរំលោភលើ «ច្បាប់របស់ Twitter»៕