ព្យុះទីហ្វុង Khanun ចុះខ្សោយបន្តិច និងបានស្ថិតនៅលើសមុទ្រចិនខាងកើតនៅថ្ងៃសុក្រនេះ ប៉ុន្តែវានៅតែត្រូវបានគេរំពឹងថា នឹងខិតទៅជិតប្រជុំកោះOkinawa របស់ប្រទេសជប៉ុនជាថ្មីម្តងទៀត ហើយឆ្ពោះទៅកាន់កោះធំៗជាច្រើន ដែលកំពុងបង្កើតនូវអ្វីដែលអ្នកព្យាករណ៍និយាយថា ជាព្យុះខុសពីធម្មតា។
ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា ព្យុះទីហ្វុង Khanun ដែលមានន័យថាផ្លែខ្នុរជាភាសាថៃ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ហើយបច្ចុប្បន្នមានខ្យល់បក់ ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានសន្ទុះរហូតដល់១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារនិយាយថា ព្យុះទីហ្វុងទំនងជានៅស្ងៀមនៅថ្ងៃសុក្រនេះខណៈវាស្ថិតនៅរយៈពេលជាង១២ម៉ោង។
ដោយស្ថិតនៅចម្ងាយ ២៧០គីឡូម៉ែត្រពី កោះ Miyako ពីពាយព្យប្រជុំកោះOkinawa នៅម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ ព្យុះ Khanun មានការព្យាករណ៍ថា អាចប្រែប្រួលភ្លាមៗ និងខ្លាំង ទៅកាន់ភាគខាងកើត នៅល្ងាចថ្ងៃសុក្រនេះ និងចាប់ផ្តើមឆ្ពោះទៅភាគខាងជើងប្រជុំកោះធំៗរបស់ប្រទេសជប៉ុន។
ព្យុះទីហ្វុងទាំងឡាយដែលវាយបក់ពីភាគខាងលិចទៅភាគខាងកើតគឺជាព្យូធម្មតា ប៉ុន្តែអ្នកព្យាករណ៍ និយាយថា ព្យុះKhanun ពិតជាខុសប្លែក។