មេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខការពារជាតិនៅប្រទេសអាហ្វ្រិកខាងលិចបានរៀបផែនការសម្រាប់ការធ្វើអន្តរាគមន៍យោធាដ៏មានសក្តានុពលដើម្បីកែប្រែរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្សេ រួមទាំងរបៀប និងពេលវេលាដែលត្រូវដាក់ពង្រាយកងកម្លាំង។

និយាយនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ា ក្រុមមេដឹកនាំបាននិយាយថា ពួកគេចង់បង្កើតគំរូមួយសម្រាប់នីហ្សេ បញ្ចប់ការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ និងបង្ហាញដល់មេដឹកនាំផ្តួលរំលំរដ្ឋាភិបាលភ្លាមៗរបស់ប្រទេសនីហ្សេថាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) មិនមែនត្រឹមតែនិយាយហើយគ្មានសកម្មភាពនោះទេ។
លោក Abdel-Fatau Musah ស្នងការសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខបាននិយាយថា ប្លុកក្នុងតំបន់នឹងមិនបង្ហាញដល់អ្នករៀបចំផែនការធ្វើរដ្ឋប្រហារថានៅពេលណា និងកន្លែងណា ដែលខ្លួននឹងធ្វើ នោះទេ។ ការសម្រេចចិត្តនោះនឹងត្រូវធ្វើឡើងដោយប្រមុខរដ្ឋ។
សហគមន៍សេដ្ឋកិច្ចនៃរបណ្តាដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ រួចទៅហើយ និងបាននិយាយថា ខ្លួនអាចអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនផ្តល់អំណាចទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Mohamed Bazoum ត្រឹមថ្ងៃកំណត់នៅថ្ងៃអាទិត្យ ទី៦ ខែសីហានោះទេ។
