ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula Da Silva បាននិយាយកាលពីថ្ងៃសុក្រថា បុរសម្នាក់ដែលសង្ស័យថា មានផែនការបាញ់ប្រហារលោកត្រូវបានចាប់ខ្លួន។

លោក Lula បានបង្ហាញករណីនេះនៅក្នុងអំឡុងពេលព្រឹត្តិការណ៍សាធារណៈមួយ នៅភាគខាងជើងទីក្រុង Parintins រដ្ឋ Amazonas ។ ជនសង្ស័យដែលមិនបញ្ចេញឈ្មោះត្រូវ បាននគរបាលសហព័ន្ធ ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា នៅរដ្ឋ Para ក្នុងក្រុង Santarem។
នគរបាលសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការគំរាមកំហែងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធនៅហាងស្រាមួយកន្លែងដែលតាមការចោទប្រកាន់ជនសង្ស័យបាននិយាយថា នឹងបាញ់ ប្រធានាធិបតីឲ្យចំពោះរបស់។
ជនសង្ស័យបានប្រាប់នគរបាលថា ខ្លួនបានចូលរួមក្នុងកុប្បកម្មកាលពីថ្ងៃទី ៨ ខែមករា ប្រឆាំងស្ថាប័នប្រជាធិបតេយ្យនៅទីក្រុង Brasilia ដោយសម្រុកចូលសភាតំណាងរាស្រ្ត។