រដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ កំពុងធ្វើឲ្យអ្នកទិញឥវ៉ាន់ជួបការលំបាកខ្លាំង។ តម្លៃសម្រាប់ទំនិញជាមូលដ្ឋានកំពុងហក់ឡើងខ្ពស់។ លោក Ibou Kane និយាយថាតម្លៃអង្ករមួយបាវបានឡើងជាងមួយភាគបីដល់ប្រមាណ ២៥ ដុល្លារ។

ការផ្តួលរំលំប្រធានាធិបតីលោក Mohamed Bazoum កាលពីខែមុនបានជំរុញឱ្យ សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)បិទព្រំដែននិងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនីហ្សេ។
វាជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោករួចទៅហើយ។ ហើយក្រុមមួយចំនួន កំពុងជំរុញឱ្យប្លុកនេះពិចារណាឡើងវិញនូវវិធានការនេះ ដើម្បីចៀសវាងការធ្វើឱ្យភាពលំបាកកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសនីហ្សេ។ មេដឹកនាំរបបយោធា បានផ្តល់ការលំបាកជាច្រើនសប្តាហ៍មកនេះ និងច្រើនខែទៅមុខទៀត។
អាជីវករម្នាក់និយាយថា យើងត្រូវតែជួយអ្នកដែលនៅជុំវិញយើង ហើយសំខាន់ជាងនេះទៀត គឺជួយរដ្ឋាភិបាលថ្មី។ ទោះបីជានៅមុនពេលរដ្ឋប្រហារក៏ដោយ ប្រជាជនជាង ៣ លាននាក់នៃប្រជាជន ២៦ លាននាក់របស់ប្រទេសនីហ្សេ បានប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ការរឹតបន្តឹងកាន់តែខ្លាំងប្រទេសលោកខាងលិចមួយចំនួនក៏បានកាត់ផ្តាច់ជំនួយមកដល់ប្រទេសនីហ្សេ ជាប្រទេសមួយដែលជំនួយបរទេសមានចំនួនរហូតដល់ ៤០% នៃថវិការបស់ខ្លួន។
