អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្នុងសំណុំរឿង តូសាខាណា(Toshakhana) ឬការសម្រេចដកសិទ្ធិកាន់តំណែងសាធារណៈនៅថ្ងៃសៅរ៍នេះ ។

តុលាការក្រុងអ៊ីស្លាម៉ាបាដ បានរកឃើញថាប្រធាន គណបក្ស PTI រូបនេះ មានទោសក្នុងករណីនេះ។ ជាលទ្ធផល មេដឹកនាំ PTI រូបនេះ ក៏ត្រូវបានដកហូតសិទ្ធិចូលរួមនយោបាយរយៈពេល ៥ ឆ្នាំ ផងដែរ ជាមួយគ្នានោះ តុលាការក៏បានពិន័យលោក Imran Khan ចំនួនមួយលានរូពីប៉ាគីស្ថានផងដែរ។
មានសេចក្តីរាយការណ៍ថា នរគបាលបានទៅដល់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅ តំបន់ Zaman Parlk ក្នុងទីក្រុងឡាហ័រ ហើយបានចាប់ខ្លួនមេដឹកនាំរូបនេះ ពីនិវេសនដ្ឋានរបស់លោក ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបានទម្លាក់ចេញពីតំណែង Imran Khan ត្រូវបាន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆនាំ ជុំវិញ ការចោទប្រកាន់អំពើពុករលួយដែលលោកបានច្រានចោលរហូតមក។
តុលាការក្រុងអ៊ីស្លាម៉ាបាដ បានរកឃើញថាលោកមានទោសពីបទមិនប្រកាសប្រាក់ ដែលលោករកបានពីការលក់អំណោយរដ្ឋ។
បន្ទាប់ពីបានប្រកាសសាលក្រមតុលាការបានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បន្ទាប់ពីបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ។ តុលាការក៏បានបញ្ជាឲ្យនគរបាល ក្រុងនេះ ចាប់ខ្លួនលោក Imran Khan ជាបន្ទាន់ ផងដែរ បន្ទាប់ពីសាលក្រម Toshakhana ឬការសម្រេចដកសិទ្ធិកាន់តំណែងការងារធារណៈ។
យោងតាមរបាយការណ៍ នគរបាល បានទៅដល់គេហដ្ឋានរបស់ Imran Khan ដើម្បីចាប់ខ្លួនរូបលោកប៉ុន្មាននាទីបន្ទាប់ពីការប្រកាសសាលក្រម និងចាប់ខ្លួនលោក។
សេចក្ដីរាយការណ៍នៅទីនោះបាននិយាយថា ផ្លូវទាំងអស់ដែលឆ្ពោះទៅកាន់ ឧទ្យាន Zaman កំពុងត្រូវបានបិទ៕
