បក្សកម្មុយនីស្តវៀតណាម កោតសរសើរតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បង្ហាញពីការជឿជាក់ និងការគាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្ស

2023/08/06 01:10:38 am        442

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧកុម ង្វៀន ហ្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។

នៅក្នុងជំនួបនោះ លោកអគ្គលេខាធិការ ង្វៀន ហ្វូចុង បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៃរដ្ឋសភានឹងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើមដែលបង្ហាញពីការជឿជាក់ និងការគាំទ្រខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហើយជឿ ជាក់ថាកម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់កណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹង នៅដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

លោកអគ្គលេខាធិការ ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពួនាជុំ និងបង្គន់ទាក់ទំនងដ៏ល្អប្រសើរ​ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចតេជា ប្រធានគណបក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ង្វៀន ហ្វូចុង ដែលបានផ្ញើលិខិតអបអ្វីរសាទរ ​និងជូនពរតាមទូរស័ព្ទ ចំពោះសម្ដេចតេជោ និងគណបក្ស​ប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្តមកកាលទី៧ ឆ្នាំ២០២៣ ដែលជាសន្តិភាព នៃសាមគ្គីភាព និងការតភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រយ ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ​បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេច​បានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តវៀតណាម ក្រោមការដឹកនាំ របស់លោក ង្វៀន ហ្វូចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យាខុភាព នឹងតួនាទីកាន់តែមានសារះសំខាន់​របស់​វៀតណាមក្នុងវេទិកាជាតិ និងអន្តរជាតិ។

សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាធិការដែល​បានសម្តែង​អំពីការជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និង​រាជរដ្ឋាភិបាលថ្មីដែល​នឹង​ដឹកនាំដោយលោកបណ្ឌិត​ ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី​ដែលទទួលបានសំឡេង​ឆ្នោត​គាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ​ និងប្រកបដោយផ្លែ ផ្កា ទាំងនៅ​ក្រុងក្របខ័ណ្ឌបក្ស នឹងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍ពិភពលោកមានការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ មិនប្រាកដប្រដា (ដូចជាការ​ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ ​និងបានគូសបញ្ជាក់អំពីសារះសំខាននៃ ការបន្តកិច្ច​សហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់​ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីកិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក​ដោយប្រពៃណី​ដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ បូរណភាពទឹកដី និងការំដោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍន៍​ប្រទេសទាំងពីរ។

ទន្ទឹមនេះដែរថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្ដុះបណ្តាល​យុវជនបន្តវេន ​ដើម្បីវៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាប​ការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព​ដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគីរួមមាន អ.ស.ប និងអាស៊ាន​ ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នា​ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ ​និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។

នៅចុងបញ្ចប់សម្តេចតេជា ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ង្វៀន ហ្វូចុង អគ្គលេខាធិការ និងថ្នាក់ដឹកនាំ​ដទៃទៀត​នៃបក្សកម្មុយនិស្តវៀតណាម មកប់ពេញទស្សនកិច្ច​នៅកម្ពុជាតាមពេលវេលាសមស្រប ទន្ទឹមនោះដែរលោក ង្វៀន ហ្វូចុង បានទទួលយកការអញ្ជើញ និងបាន​អញ្ជើញសម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំ ​កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm