
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា មនុស្ស ២១នាក់ បានរងរបួស និងអគារចំនួន ១២៦អាគារ បានដួលរលំ បន្ទាប់ពីការរញ្ជួយដីកម្រិត ៥,៥រិចទ័រ បានវាយប្រហារខេត្ត Shandong នៅភាគខាងកើតប្រទេសចិន នៅថ្ងៃអាទិត្យ (ទី៦ ខែសីហា) នេះ។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន បានឲ្យដឹងថា ការរញ្ជួយដី ដែលមានជម្រៅ ១០គីឡូម៉ែត្រ បានវាយលុកតំបន់ Pingyuan នៃទីក្រុង Dezhou (ទ័រចូវ) នៅវេលាម៉ោង ២:៣៣នាទីព្រឹក (ត្រូវនឹងម៉ោង ១៨:៣៣នាទីម៉ោងសកល ថ្ងៃសៅរ៍)។
ភ្លាមៗ អាជ្ញាធរក្នុងតំបន់ បានដាក់ចេញនូវផែនការសង្គ្រោះបន្ទាន់មួយ ហើយបានដាក់ពង្រាយស្ថានីយជួយសង្គ្រោះចំនួន ៧ និងរថយន្តពន្លត់អគ្គិភ័យចំនួន ១៦គ្រឿង។ អាជ្ញាធរក៏បានបញ្ជូនអ្នកពន្លត់អគ្គីភ័យចំនួន ៩៣នាក់ទៅកាន់កន្លែងរញ្ជួយ សម្រាប់ការជួយសង្គ្រោះ និងកិច្ចប្រឹងប្រែងជួយសង្គ្រោះ។
ទូរទស្សន៍ CCTV បានរាយការណ៍ទៀតថា ក្រុមហ៊ុន Railway Group របស់ចិន បានសម្រេចផ្អាកផ្អាកប្រតិបត្តិការរថភ្លើងមួយចំនួនលើផ្លូវ ដែលរួមមានផ្លូវដែកក្រុងប៉េកាំង-ស៊ាងហៃ (Beijing-Shanghai) និងផ្លូវដែកក្រុងប៉េកាំង-កាវលូន (Beijing-Kowloon) បន្ទាប់ពីមានការរញ្ជួយដីនេះ៕