ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រារព្ធខួបការទម្លាក់គ្រាប់បែកបរមាណូ និងហៅការទប់ស្កាត់នុយក្លេអ៊ែរថា «ធ្វើទាំងងងឹតងងល់»

2023/08/06 06:55:29 pm        514

ប្រទេសជប៉ុន នៅថ្ងៃអាទិត្យ (ទី៦ ខែសីហា) នេះ បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ជាកន្លែងដែលអភិបាលក្រុងនេះ បានជំរុញឲ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងបានហៅគំនិតរបស់ក្រុមមេដឹកនាំប្រទេសទាំង៧ ក្នុងការទប់ស្កាត់នុយក្លេអ៊ែរថា ជា «ការធ្វើទាំងងងឹតងងល់»។

ទិវារំលឹកដល់ជនរងគ្រោះដោសារការវាយប្រហារនុយក្លេអ៊ែរលើកទី១ របស់ពិភពលោក បានមកដល់ ខណៈដែលរុស្ស៊ីបានលើកឡើងពីការឲ្យតម្រុយនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។ ពិធីនេះក៏កើតឡើងផងដែរ នៅពេលដែលភាពយន្តជីវប្រវត្តិ «Oppenheimer» ( អូផិនហៃមើ) ដែលរៀបរាប់អំពីការបង្កើតគ្រាប់បែកបរមាណូ បានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការលក់សំបុត្រដាច់ខ្លាំងបំផុត នៅសហរដ្ឋអាមេរិក។ តែអ្នកខ្លះបានរិះគន់ភាពយន្តនេះថា មិនអើពើនឹងការបំផ្លិចបំផ្លាញពីអាវុធមហាប្រល័យនេះ នៅទីក្រុង Hiroshima និង Nagasaki ដែលបានទម្លាក់គ្រាប់បែក ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥។

ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងខែឧសភា នៅពេលដែលនាយករដ្ឋមន្ត្រី លោក Fumio Kishida បានរៀបចំកិច្ចប្រជុំក្រុមប្រទេសទាំង៧ (G7) នៅភាគខាងលិចទីក្រុងនវ ដែលជាមណ្ឌលបោះឆ្នោតរបស់លោក។ មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការសម្រេចឲ្យបាននូវការរំសាយអាវុធនេះ ប៉ុន្តែបាននិយាយថា ដរាបណាមានអាវុធនុយក្លេអ៊ែរ ពួកគេគួរតែបម្រើដើម្បីទប់ស្កាត់ការឈ្លានពាន និងទប់ស្កាត់សង្គ្រាម។

នៅថ្ងៃអាទិត្យនេះ កណ្តឹងសន្តិភាពបានបន្លឺឡើងនៅម៉ោង ៨:១៥នាទីព្រឹក ជាពេលវេលាដែលគ្រាប់បែកត្រូវបានទម្លាក់។ អ្នកចូលរួមប្រហែល ៥០.០០០នាក់ នៅក្នុងពិធីរំលឹកខាងក្រៅ រួមទាំងអ្នកនៅរស់រានមានជីវិតវ័យចំណាស់ បានស្មិងស្មាធិ៍មួយស្របក់ នៅក្រោមកម្ដៅថ្ងៃ ដែលឡើងដល់ ៣០អង្សារសេ។

សូមបញ្ជាក់ថា គ្រាប់បែកដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ដែលមានឈ្មោះហៅក្រៅថា «ក្មេងប្រុសតូច» បានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងប្រហែល ១៤០.០០០នាក់ នៅចុងឆ្នាំ។ ប្រទេសជប៉ុន បានសុំចុះចាញ់សង្គ្រាម នៅថ្ងៃទី១៥ ខែសីហា៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm