នាយករដ្ឋមន្ត្រីនីហ្សេ ដែលត្រូវគេបណ្តេញចេញសង្ឃឹមថា ការចរចាអាចបញ្ចប់រដ្ឋប្រហាររបស់យោធា

2023/08/06 07:00:31 pm        455

នាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីអំណាចរបស់ប្រទេសនីហ្សេ កាលពីថ្ងៃសៅរ៍ (ទី៥ ខែសីហា) បាននិយាយដោយភ្ជាប់ជាមួយនឹងក្ដីសង្ឃឹមដ៏ស្ដួចស្ដើងថា រដ្ឋប្រហារយោធា កាលពីសប្តាហ៍មុន អាចត្រូវបានលុបចោលវិញដោយការទូត ដែលនេះជាការលើកឡើងប្រាប់បណ្ដាញសារព័ត៌មាន Reuters នៅមុនថ្ងៃកំណត់របស់មហាអំណាចក្នុងតំបន់ ដើម្បីឲ្យយោធាប្រគល់អំណាចដល់រដ្ឋាភិបាលជាប់ឆ្នោតវិញ។

ប្រមុខការពារជាតិមកពីសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានរៀបចំផែនការសម្រាប់សកម្មភាពយោធា ប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនប្រគល់អំណាចឲ្យប្រធានាធិបតីជាប់ឆ្នោតលោក Mohamed Bazoum ដែលបច្ចុប្បន្នត្រូវបានយោធាឃុំខ្លួននៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុងនីញ៉ាមេ (Niamey) គិតត្រឹមថ្ងៃអាទិត្យ (ទី៦ ខែសីហា) នេះ។

លោក Ouhoumoudou Mahamadou នាយករដ្ឋមន្ត្រីរបស់លោក Bazoum បាននិយាយនៅក្នុងបទសម្ភាសមួយនៅទីក្រុងប៉ារីស ប្រទេសបារាំងថា ទោះជាយ៉ាងណក្ដី ក្នុងខណៈពេលវេលាកំណត់កាន់តែកៀក ក៏លោកជឿជាក់ថា អន្តរាគមន៍នៅនាទីចុងក្រោយ នៅតែអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះដែរ ជម្រើសរបស់ ECOWAS ដែលមានចាប់ពីការលុកលុយចូលទឹកដី រហូតដល់ការជួយដល់ការប្រឆាំងរដ្ឋប្រហារក្នុងស្រុក ហានិភ័យទាំងអស់នេះ នឹងបង្កឲ្យមានអសន្តិសុខ ហើយ ECOWAS អាចប្រឈមនឹងការតតាំងផងដែរ។ ប្រទេសជិតខាងរបស់នីហ្សេ គឺម៉ាលី និងបួគីណាហ្វាសូ ជាកន្លែងដែលរបបយោធា បានដណ្តើមអំណាចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាននិយាយថា ពួកគេនឹងគាំទ្រនីហ្សេ ក្នុងករណីមានអន្តរាគមន៍យោធា៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm