និហ្សេ៖ អ្នកគាំទ្ររបស់មេដឹកនាំរដ្ឋប្រហារប្រទេសនីហ្សេ រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទៅកាន់ពហុកីឡាដ្ឋានក្នុងរដ្ឋធានី ណៃអាម៉ី (Niamey) កាលពីថ្ងៃអាទិត្យ (៦ សីហា) ហាក់ដូចជាមិនភ័យខ្លាចចំពោះការគំរាមកំហែងនៃការធ្វើអន្តរាគមន៍ផ្នែកយោធាពីប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច ខណៈដែលឱសានវាទក្នុងការប្រគល់តំណែងឲ្យប្រធានាធិបតីប្រទេសនេះវិញ បានផុតកំណត់។
នៅតាមដងផ្លូវនានារបស់រដ្ឋធានី ណៃអាម៉ី (Niamey) ក៏មានការបង្ហាញនូវការគាំទ្រជាបណ្តើរៗ ប៉ុន្តែមិនមានសញ្ញានៃការប្រឆាំងទៅនឹងរបបសឹក ដែលបាននិយាយថា ខ្លួននឹងមិនធ្វើឱ្យមានសម្ពាធពីខាងក្រៅដើម្បីឈរជើងបន្ទាប់ពីការដណ្តើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដានោះទេ។
សំឡេងអបអរសាទរបានស្វាគមន៍រាល់ប្រយោគនៃសុន្ទរកថា ដែលបានធ្វើឡើងដោយអ្នកតំណាងនៃរដ្ឋបាលដឹកនាំដោយកងទ័ពថ្មីទៅកាន់ហ្វូងមនុស្សនៅពហុកីឡដ្ឋាន ដោយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់របបសឹកក្នុងការបន្តកាន់អំណាច។
រដ្ឋប្រហារលើកទីប្រាំពីរនៅអាហ្រ្វិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំ បានធ្វើឱ្យកក្រើកតំបន់ Sahel អាហ្រ្វិក ដែលជាតំបន់ក្រីក្របំផុតមួយក្នុងពិភពលោក។
ដោយសារតំបន់នោះសម្បូរទៅដោយសារធាតុអ៊ុយរ៉ាញ៉ូម និងប្រេង ព្រមទាំងមានតួនាទីសំខាន់ក្នុងសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម នីហ្សេមានសារៈសំខាន់សម្រាប់ អាមេរិក អឺរ៉ុប ចិន និងរុស្ស៊ីជាខ្លាំង៕

