យោងតាមសេចក្ដីថ្លែងការណ៍បិទកិច្ចប្រជុំ ដែលបានបញ្ចេញដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទីក្រុងជេដា (Jeddah) ដែលបានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចពិភាក្សាស្ដីពីជម្លោះអ៊ុយក្រែន បានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី៦សីហា ដោយពុំមានចំណាត់ការរឹងមាំហួសពីការប្ដេជ្ញាចិត្តបន្តការពិភាក្សានាពេលអនាគតដើម្បីទទួលបានសន្តិភាព ។

ប្រទេសជាង៤០ រួមទាំង ប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក និងបណ្ដាប្រទេស នៅសហភាពអឺរ៉ុប ប៉ុន្តែ ប្រទេសរុស្ស៊ី ពុំបានចូលរួមក្នុងជំនួបនេះទេ។
អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន បាននិយាយថាកិចិ្ចពិភាក្សាទាំងនេះ មានគោលបំណងធានាឲ្យបាននូវការគាំទ្រកាន់តែទូលំទូលាយពីអន្តរជាតិ សម្រាប់គោលការណ៍នានា ដែលទីក្រុង គីវ (Kyiv) ចង់បានជាមូលដ្ឋានសម្រាប់សន្តិភាព រួមទាំងការដកកងទ័ពរុស្ស៊ីទាំងអស់ចេញនិងប្រគល់ដែនដីទាំងអស់ដែលខ្លួនកំពុងគ្រប់គ្រងឲ្យទៅអ៊ុយក្រែនវិញ ។
ទីក្រុងម៉ូស្គូ (Moscow) បានហៅកិច្ចប្រជុំនេះថាជាការប៉ុនប៉ងបង្វែងក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលលោកខាងត្បូង ឲ្យងាកមកគាំទ្រទីក្រុង Kyiv ហើយ ១៨ ខែបន្ទាប់ពីប្រទេសរុស្ស៊ី បានវាយលុកលើអ៊ុយក្រែន ការរំពឹងទុកណាមួយនៃកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងទីក្រុង Kyiv និងទីក្រុងម៉ូស្គូហាក់ដូចជានៅឆ្ងាយ៕
