ជនបរទេស​ស្របច្បាប់​នៅ​កម្ពុជា អរគុណ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

2021/05/21 08:11:35 pm        517

ភ្នំពេញ ៖​ នៅ​ខណៈ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ប្រកាស​ផ្តល់​ជូន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ លើ​គ្រប់​ជនជាតិ​បរទេស​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ​រយៈពេល​យូរ ស្រប​ច្បាប់​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ផងដែរ​នោះ​ នៅពេលនេះ​ នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​ជនជាតិ​បរទេស​ជាច្រើន​ បាន​នាំគ្នា​អញ្ជើញ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ​ជា​ធម្មតា​ដូចគ្នា​នឹង​ពលរដ្ឋ​ខ្មែរ​ដែរ​។

ជាក់​ស្តែង​បើតាម​បរទេស ដែល​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​សាលាបឋមសិក្សា ​ចៅពញា​ហុក ​សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ ​បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​២១ ​ខែឧសភា​នេះ ថា ​យើង​មានការ​សប្បាយ​ខ្លាំងណាស់ ​ដោយសារ​ថ្ងៃនេះ អាជ្ញាធរ​មូលដ្ឋាន​មាន​សម្របសម្រួល​អោយ​ជនបរទេស​យើង​បាន​មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ សម្រាប់​ដូ​ស​ទី​១ ​ដូចនឹង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ​។

បើតាម​លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់​បឹង​កេងកង​១ បាន​ថ្លែងថា ​បន្ទាប់ពី​ទទួល​បាន​ផែន​ការចាក់​វ៉ាក់សាំង​នៅ​សង្កាត់​បឹង​កេងកង​ពី​ក្រសួងសុខាភិបាល​ភ្លាម ​អាជ្ញាធរ​សង្កាត់​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ខែ្មរ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍ ពលរដ្ឋ​ខ្មែរ​មកពី​ចម្ងាយ​និង​ជនបរទេស​មក​ស្នាក់​នៅ​តាម​ផ្ទះជួល តាម​ខន​ដូរ​ជួល ក្នុង​សង្កាត់​បឹង​កេងកង​១​ គឺ​ត្រូវ​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ ទាំងអស់គ្នា​។

លោកស្រី ប្រាក់ ម៉ាលី បញ្ជាក់ថា ដោយឡែក​សម្រាប់​ជនបរទេស​អាច​ទទួល​ចាក់​វ៉ាក់សាំង​បាន​លុះត្រា​ ជា​ជនបរទេស​ស្របច្បាប់ ​បាន​ស្នាក់នៅ​ទឹកដី​កម្ពុជា​រយៈពេល​យូរ និង​ត្រូវ​មាន​ឯកសារ​កំណត់​អត្តសញ្ញាណ​របស់​ខ្លួន​ដូចជា​ ត្រូវ​មាន​ឯកសារ​កិច្ចសន្យាជួល​ផ្ទះ​ស្នាក់​អចិន្ត្រៃយ៍​រយៈពេល​យូរ ​ចាប់ពី​៦​ខែ​ឡើងទៅ បើ​មិន​មាន​កិច្ចសន្យាជួល​ផ្ទះ​ស្នាក់ គឺ​ត្រូវ​មាន​លិខិត​អះអាង​ពី​ម្ចាស់ផ្ទះ​ស្នាក់ ត្រូវ​កូ​ពី​លិខិតឆ្លងដែន ​និង​ទិដ្ឋាការ​ចូលមក​កម្ពុជា ដើម្បី​បំពេញ​ឯកសារ​សុំ​ចាក់​វ៉ាក់សាំង​៕


អត្ថបទ ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm