សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុល និងដំឡើងកាំជណ្ដើរថ្មីនៅច្រកខាងកើត ប្រាសាទមេបុណ្យខាងកើត ដើម្បីលើកតម្លៃ និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ចូលទស្សនា ប្រាសាទនេះកាន់តែប្រសើរ។
ជាមួយនេះដែរ ដើម្បីសម្រួលកុំឱ្យ អាក់ខាន ចូលទស្សនាប្រាសាទ ក្រុមភ្នាក់ងារទេសចរណ៍ សហការជាមួយក្រុមការងារ សម្អាតបរិស្ថាន HCC Angkor បានសម្អាតរុក្ខជាតិ និងកាត់ស្មៅ ត្រង់ចំណុច ច្រកខាងត្បូងជាន់ទីមួយ នៃប្រាសាទមេបុណ្យខាងកើត ខណៈដែលជណ្ដើរច្រកចូលខាងកើត កំពុងជួសជុល កែលម្អ និងលើកតម្លៃឡើងវិញ៕



