ប្រេស៊ីល៖ ក្រុមសកម្មជនបរិស្ថានប្រេស៊ីលបានតវ៉ានៅទីក្រុង Belem ភាគខាងជើងប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីបដិសេធសំណើរបស់ក្រុមហ៊ុនប្រេង Petrobras សម្រាប់ការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន ដោយសារតែហានិភ័យនៃការធ្លាយប្រេង។
ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត ជាទីដែលកិច្ចសន្ទនាស្ដីពីទំបន់ព្រៃអាម៉ាហ្សូន កំពុងប្រព្រឹត្តទៅ ជាព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូល អាម៉ាហ្សូន ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ (៨ សីហា)ខាងមុខនេះក្នុងទីក្រុង Belem ប្រទេសប្រេស៊ីល។
បណ្ដាអ្នកបរិស្ថានវិទ្យាអះអាងថា ពួកគេមានការព្រួយបារម្ភអំពីការរញ្ជួយដី និងគម្រោងប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។
ក្នុងព្រឹត្តិការណ៍ដូចគ្នាកាលពីថ្ងៃសៅរ៍ (៥ សីហា) រដ្ឋមន្ត្រីបរិស្ថានប្រេស៊ីលលោកស្រី Marina Silva បាននិយាយថា វិទ្យាស្ថានបរិស្ថាន និងធនធានធម្មជាតិកកើតឡើងវិញរបស់ប្រេស៊ីល (Ibama) នឹងវាយតម្លៃសំណើរបស់ក្រុមហ៊ុន Petrobras ក្នុងការដំឡើងវេទិកាខួងសាកល្បងនៅឆ្នេរសមុទ្រ Amapá ដើម្បីពិនិត្យមើលប្រេងនៅក្នុងតំបន់នេះ៕

