រយៈពេល​២​ថ្ងៃ​​ខេត្តតាកែវ​រកឃើញ​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ​ចំនួន​៦៩​នាក់​ឆ្លង​មេរោគ​កូ​វីដ​១៩

2021/05/21 08:36:45 pm        512

តាកែវ​៖ ក្នុង​រយៈពេល​២​ថ្ងៃ​ កន្លងមកនេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តតាកែវ ​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ពី​បងប្អូន​អាជីវករ​ជាង​៤​០០នា​ក់ នៅ​ផ្សារ​សំរោង​យ៉ោ​ង ​ក្នុងស្រុក​បាទី ​ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ចំនួន​៦៩​នាក់​។

លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​​ឲ្យ​ដឹងថា ​អ្នកជំងឺ​កូ​វីដ​១៩​ទាំង​៦៩​នាក់​ ជា​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង​ ត្រូវ​បាន​ដាក់​អោយ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី​ មួយចំនួន​និង​មួយ​ចំនួនទៀត​ត្រូវបាន​បញ្ជូន​បន្ត​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ​ហើយ​មន្ត្រី​ជំនាញក៏​កំពុង​តែបន្ត​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ ទៅលើ​បងប្អូន​អាជីវករ​ និង​ពាក់ព័ន្ធ​មួយចំនួនទៀត​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​ក៏​បានលើកឡើង​​ថា មន្ត្រី​សុខាភិបាល​រួម​នឹង​អាជ្ញាធរពាក់ព័ន្ធ​បាន​ធ្វើ​ការណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ ​ដែល​បាន​ធ្វើ​តេស្ត​លើក​ទី​១​ ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ​និង​ត្រូវ​ជៀសវាង​ដាច់ខាត​រាល់​ការ​ជួបជុំ​ឬ​ ការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​តែប៉ុណ្ណោះ​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ ​ឆ្លង​រីក​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។

គួរបញ្ជាក់ថា​ រដ្ឋបាល​ខេត្តតាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ ខែឧសភា​ឆ្នាំ ​២០២១​នេះ​ បានចេញ​សេចក្ដី​សម្រេច​មួយ ​ដោយ​បាន​ធ្វើការ​ផ្អាក​ជា​ប​ណ្ដោះ​អាសន្ន​ នៅ​ដំណើរការ​អាជីវ​កម្ម​ល​ក់​ដូរ​ នៅក្នុង​ផ្សារ​សំរោង​យ៉ោ​ង ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ​ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី​ ខេត្តតាកែវ​ បន្ទាប់ពី​ផ្សារ​នេះ​ មាន​អ្នកជំងឺ covid 19 ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោជន៍​ជាច្រើន​នាក់​៕

ដោយ​ ៖​ គុជ វិភាគ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm