អាមេរិក៖ វីដេអូពីយានដ្រូនថតផ្ទាល់ ថតបានពេលភ្លាមៗដែលលំនៅឋានមួយខ្នងបានបាក់ចូលទៅក្នុងទន្លេ Mendenhall ក្នុងរដ្ឋធានីរដ្ឋអាឡាស្កា បន្ទាប់ពីទឹកជំនន់ពីការរលាយទឹកកកកាលពីថ្ងៃសៅរ៍។
ការជនលិចក្នុងកំណត់ត្រា បានវាយប្រហារមកក្នុងទីក្រុង Juneau កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទំនប់ទឹកកកបានបាក់ធ្លាយ បំផ្លាញយ៉ាងហោចណាស់រចនាសម្ព័ន្ធមួយកន្លែង និងកំពុងជំរុញឲ្យមន្ត្រីទីក្រុងចេញបទបញ្ជាជម្លៀសប្រជាជន សម្រាប់អ្នករស់នៅលើដងផ្លូវមួយកន្លែង។
ទឹកជំនន់ផ្ទុះឡើងដោយការរលាយទឹកកក បានកើតឡើងនៅពេលដែលទឹកដែលជាប់គាំង បានលេចចេញតាមស្នាមប្រេះ នៅទំនប់ទឹកកកតូចមួយ ជាបាតុភូតដែលបានកើនឡើងនៅជុំវិញពិភពលោក បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។
យោងតាមការិយាល័យអាកាសធាតុជាតិបានឲ្យដឹងថា កម្រិតទឹកនៅទន្លេ Mendenhall បានឈានដល់ជិត៤.៦ម៉ែត្រ កាលពីព្រឹកថ្ងៃអាទិត្យ ដែលកើនឡើង៩១សង់ទីម៉ែត្រលើកំណត់ត្រាមុន ដែលបានកំណត់នៅក្នុងឆ្នាំ២០១៦ និង១.៥ម៉ែត្រលើកម្រិតទឹកជំនន់មធ្យម៕

