ចិន៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបរបស់រដ្ឋអាឡាស្កា បាននិយាយថា នាវាយោធាចំនួន ១១ គ្រឿងមកពីប្រទេសចិន និងរុស្ស៊ីដែលត្រូវបានរកឃើញប្រតិបត្តិការនៅជិតកោះ Aleutian( អាលូស្ហិន) កាលពីសប្តាហ៍មុន ត្រូវបានជួបដោយនាវាពិឃាតចំនួន៤គ្រឿង របស់កងទ័ពជើងទឹកអាមេរិក។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋទាំងពីររូប គឺលោក ដានស៊ុលលីវ៉ាន់ (Dan Sullivan) និង លោក លីសា មឺណូស្គី (Lisa Murkowski) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីយប់ថ្ងៃសៅរ៍ ដោយនិយាយថា ពួកគេបានទទួលព័ត៌មានសង្ខេបអំពីប្រតិបត្តិការនេះ។
លោក មឺណូស្គី បាននិយាយថា៖«យើងបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមកពីទីបញ្ជាការ អាឡាស្កា អស់រយៈពេលជាច្រើនថ្ងៃហើយ ហើយបានទទួលការព័ត៌មានសង្ខេបសម្ងាត់លម្អិតអំពីនាវាបរ ទេសទាំងនោះ។
លោកស៊ុលលីវ៉ាន បាននិយាយថា៖«ការលុកលុយរបស់នាវាចម្បាំងចិន និងរុស្ស៊ីចំនួន ១១គ្រឿង ដែលប្រតិបត្តិការជាមួយគ្នា នៅឆ្នេរសមុទ្រអាឡាស្កា គឺជាការរំលឹកមួយទៀតថា យើងបានឈានចូលយុគសម័យថ្មីនៃការឈ្លានពានផ្តាច់ការដែលដឹកនាំដោយពួកផ្តាច់ការនៅទីក្រុងប៉េកាំង និងទីក្រុងមូស្គូ»។
សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងចិន-តៃវ៉ាន់ បានធ្វើឲ្យទំនាក់ទំនងអាមេរិកជាមួយប្រទេសទាំងពីរមានភាពតានតឹង។
លោក Brent Sadler ដែលជាប្រធានក្រុមកងទ័ពជើងទឹកចូលនិវត្តន៍ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅអង្គការមូលនិធិ Heritage Foundation បាននិយាយប្រាប់កាសែត Wall Street Journal ថា៖«ចំណាត់ការ គឺជាការបង្កហេតុយ៉ាងខ្លាំង»៕


