រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសអនុវត្តផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ -២០៣៥

2023/08/07 07:46:08 pm        784

កែប៖ នៅថ្ងៃទី៧ ខែសីហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាស​ដាក់ឲ្យអនុវត្តផ្លូវការ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅសាលាខេត្តកែប ដើម្បី​ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍​ សម្រាកកម្សាន្ដ​ប្រណិតកម្រិតខ្ពស់​ ភាពទាក់ទាញ ធានាបានឧត្តមភាពប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា​ ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្ត​បែបប្រណិតកម្រិតខ្ពស់” ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង ​និងទេសចរណ៍បែបឆ្លាតវៃ ​ហើយត្រូវបាន ហើយ ត្រូវបានទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តកែបនេះ គឺបានកំណត់ប៉ូលអភិវឌ្ឍន៍សំខាន់ៗ និងជាយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១ ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ឲ្យក្លាយជាឧទ្យានប្រណិតកម្រិតពិភពលោក ទី២ ប៉ូលទេសចរណ៍តំបន់អង្កោល នឹងអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិទំនើប ទី៣ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់កសិទេសចរណ៍ និងទេសចរណ៍​ធម្មជាតិប្រវត្តិសាស្ត្រ និងទី៤ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់ទេសចរណ៍កោះប្រណិត។

ឯកឧត្តម នី ផល្លី ថ្លែងថា តាមរយៈការអនុវត្តផែនមេនេះ ​នឹងបង្កើនភាពទាក់ទាញ បណ្តាក្រុមហ៊ុន​វិនិយោគជាតិអន្តរជាតិ និងអង្គការសមាគម ដៃគូរាជរដ្ឋាភិបាល នានាចូលរួមអភិវឌ្ឍន៍ និងរៀបចំ​កាយសម្បទាផ្តល់សេវាវិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត​ ឆ្លាតវៃ និងទាក់ទាញបំផុត។

ឯកឧត្តម បន្តថា ទន្ទឹមនឹងនេះខេត្តកែប ក៏នឹងត្រូវបានទទួលបានអភិវឌ្ឍន៍ស្ថាបនាផ្លូវនៅក្នុងខេត្ត​ចំនួន១៦ ខែ្សទៅកាន់បណ្តាតំបន់ប៉ូលទេសចរណ៍នានា​ រៀបចំបណ្តាញប្រព័ន្ធលូទឹកកខ្វក់ អាងទឹកគ្រប់គ្រងសំណល់រឹងរាវ ប្រឡាយទឹកបញ្ចៀសទឹកជំនន់ បណ្តាញ​ផ្គត់ផ្គង​អគ្គីសនី និង​បណ្តាញប្រព័ន្ធប្រៃសណីយទូរគមនាគមន៍ជាដើម៕ អត្ថបទ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm